របាយការណ៍៖ អ៊ីរ៉ង់ត្រៀមអនុញ្ញាតឲ្យនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/03/22 12:33:47 am        102

ប្រទេសអ៊ីរ៉ង់ត្រៀមរួចហើយ ក្នុងការអនុញ្ញាតឲ្យនាវាដែលមានទំនាក់ទំនងជាមួយជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងសកល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Kyodo ដោយដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទកាលពីថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) លោក Araqchi បានប្រាប់ទីភ្នាក់ងារសារព័ត៌មានជប៉ុននេះថា ទីក្រុងតេអេរ៉ង់បានចាប់ផ្តើមការចរចាជាមួយទីក្រុងតូក្យូ ក្នុងនោះរួមទាំងជាមួយរដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi អំពីលទ្ធភាពដែលអាចបើកច្រកសមុទ្រនេះ។

នៅថ្ងៃសៅរ៍ ក្រសួងការបរទេស និងពាណិជ្ជកម្មរបស់ជប៉ុន និងការិយាល័យនាយករដ្ឋមន្ត្រី មិនបានលើកទូរស័ព្ទនោះឡើយ នៅពេលសារព័ត៌មាន Reuters ទាក់ទងទៅ ដើម្បីសុំការអត្ថាធិប្បាយ ជុំវិញរបាយការណ៍នោះ។

នៅក្នុងបទសម្ភាសន៍នោះ លោក Araqchi បានប្រាប់សារព័ត៌មាន Kyodo ថា៖ «ជាការពិតណាស់ អ៊ីរ៉ង់ត្រៀមរួចជាស្រេចហើយ ដើម្បីគាំទ្រការឆ្លងកាត់នាវាដែលមានទំនាក់ទំនងនឹងជប៉ុន ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើជប៉ុនស្វែងរកការបើកច្រកសមុទ្រឡើងវិញ»។

ប្រទេសជប៉ុនមានប្រហែល ៩០ភាគរយនៃការដឹកជញ្ជូនប្រេងរបស់ខ្លួន តាមរយៈច្រកសមុទ្រនេះ ដែលទីក្រុងតេអេរ៉ង់ភាគច្រើនបានបិទ ក្នុងអំឡុងពេលមានសង្គ្រាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់។ ការឡើងតម្លៃប្រេងសកលបង្កឡើងដោយសង្គ្រាមនេះ ដែលបានឈនចូលដល់សប្តាហ៍ទី៤ នៅថ្ងៃសៅរ៍នេះ បានជំរុញឲ្យជប៉ុន និងប្រទេសដទៃទៀតបញ្ចេញប្រេងពីការស្តុកបម្រុងរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm