ប្រភព៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ប្រគល់សំណើររំសាយអាវុធក្រុមហាម៉ាស

2026/03/22 12:35:54 am        76

ប្រភពចំនួន ២ បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក Donald Trump បានបង្ហាញសំណើជាលាយលក្ខណ៍អក្សរដល់ក្រុមហាម៉ាស អំពីថា តើពួកគេអាចរំសាយអាវុធដោយរបៀបណា ជាជំហានមួយដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ បានបដិសេធមិនអនុវត្ត ខណៈដែលប្រធានាធិបតីអាមេរិក កំពុងជំរុញផែនការរបស់លោក សម្រាប់អនាគតរបស់តំបន់ហ្កាហ្សា។

ប្រភពមួយបានប្រាប់ថា សំណើនេះ ដែលត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន NPR ត្រូវបានដាក់ទៅក្រុមហាម៉ាស ក្នុងអំឡុងពេលមានកិច្ចប្រជុំ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីសប្តាហ៍មុន។ ប្រភព២ ដែលដឹងពីបញ្ហានេះ បានបញ្ជាក់ថា កិច្ចពិភាក្សានេះ មានការចូលរួមពីលោក Nickolay Mladenov និងលោក Aryeh Lightstone។ លោក Mladenov គឺជាបេសកជនក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានតែងតាំងដោយលោក Trump ប្រចាំតំបន់ហ្កាហ្សា។ ចំណែកលោក Lightstone គឺជាជំនួយការសហរដ្ឋអាមេរិកនៃបេសកជនពិសេសរបស់លោក Trump គឺលោក Steve Witkoff។

ផែនការតំបន់ហ្កាហ្សារបស់លោក Trump ដែលអ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាកាលពីខែតុលា ឃើញថា កងទ័ពអ៊ីស្រាអែលត្រូវដកចេញពីតំបន់ហ្កាហ្សា ហើយការកសាងឡើងវិញចាប់ផ្តើម ខណៈដែលក្រុមហាម៉ាសត្រូវរំសាយអាវុធ។

តាមរយៈសារលើបណ្ដាញសង្គម X សម្រាប់ថ្ងៃបុណ្យមូស្លីម Eid al-Fitr លោក Mladenov បានរៀបរាប់ថា៖ «ឥឡូវនេះ វាកំពុងស្ថិតក្នុងដំណើការពិភាក្សា។ វាតម្រូវឲ្យមានជម្រើសច្បាស់លាស់មួយ ដែលនោះគឺការរំសាយអាវុធទាំងស្រុងរបស់ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធទាំងអស់ ដោយគ្មានករណីលើកលែង និងមិនមានករណីពិសេសអ្វីឡើយ។ ក្នុងអំឡុងពេលពេញទៅដោយក្តីសង្ឃឹមនេះ សូមឲ្យអ្នកដែលត្រូវទទួលខុសត្រូវ ធ្វើការជ្រើសរើសដ៏ត្រឹមត្រូវ សម្រាប់ប្រជាជនប៉ាឡេស្ទីន»។

តំណាងក្រុមហាម៉ាសមិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានឡើយ នៅថ្ងៃសៅរ៍នេះ ដែលជាថ្ងៃទី២ នៃថ្ងៃឈប់សម្រាក។ ការចរចា ស្តីពីការរំសាយអាវុធ ត្រូវបានផ្អាកនៅពេលមានការចាប់ផ្តើមសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានផ្ទុះឡើងងកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm