ភ្នំពេញ៖ របាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិប្រកាសថា នៅថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍កើត ឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ និង រងរបួសចំនួន ១៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និង ស្រាល ៧នាក់។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតនៅរាជធានី ខេត្ត ចំនួន ៨ មានដូចជាៈ ខេត្តក្រចេះ ស្លាប់ ២នាក់ និង របួស ២នាក់, កំពត របួស ៣នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ២នាក់ , ភ្នំពេញ របួស ២នាក់, ព្រះ វិហារ របួស ២នាក់, ព្រៃវែង ស្លាប់ ២នាក់ , សៀមរាប ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្តកែប របួស ១នាក់៕


