សម្ដេចធិបតីអបអរទិវាពិភពលោក ទឹក និងឧតុនិយម ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព

2026/03/22 12:27:21 pm        231

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានផ្ញើសារអបអរសាទរ អបអរទិវាពិភពលោក «ទឹក និងឧតុនិយម» ខណៈ «ទឹក» គឺជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានឱ្យដឹងក្នុងឱកាស ក្នុងឱកាស «ទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៦»នេះថា ការប្រារព្ធទិវាដ៏មានសារៈសំខាន់ចំនួនពីរ គឺ ទិវាទឹក និងឧតុនិយមពិភពលោក» ដែលជាព្រឹត្តិការណ៍មានការទទួលស្គាល់ជាសកលនេះ គឺដើម្បីបង្ហាញពីសារៈសំខាន់នៃធនធានទឹក និងសេវាឧតុនិយម ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា វិបត្តិទឹកបានជះឥទ្ធិពលលើមនុស្សគ្រប់គ្នា ប៉ុន្តែផលប៉ះពាល់មានកម្រិតមិនស្មើគ្នាឡើយ។ នៅតំបន់ដែលខ្វះខាតទឹកស្អាត និងប្រព័ន្ធអនាម័យ ស្ត្រី និងកុមារី ជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេ។ ក្នុងចំណោម ៥៣ ប្រទេស ស្ត្រីនិងកុមារី ចំណាយពេលសរុប ២៥០ លានម៉ោង ក្នុងមួយថ្ងៃ ដើម្បីទៅដងទឹកដែលនេះ គឺច្រើនជាងបុរស និងក្មេងប្រុសដល់ទៅ៣ដង ហើយពេលវេលាដែលត្រូវចំណាយលើការគ្រប់គ្រងទឹក គឺជាពេលវេលាដែលត្រូវបាត់បង់សម្រាប់ការសិក្សាការរកប្រាក់ចំណូល ឬការធ្វើជាអ្នកដឹកនាំក្នុងសហគមន៍។

រដ្ឋមន្រ្ដីក្រសួងធនធានទឹកកម្ពុជាបញ្ជាក់ថា កង្វះខាតទឹកស្អាតនាំឱ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរ ក្នុងនោះ កុមារ អាយុក្រោម ៥ឆ្នាំ ជិត ១០០០នាក់ ស្លាប់ជារៀងរាល់ថ្ងៃ ដោយសារទឹកមិនស្អាត និងខ្វះអនាម័យហើយជិត ពាក់កណ្តាលនៃមរណភាពទារកទើបនឹងកើតនៅទូទាំងពិភពលោក កើតឡើងនៅក្នុងមណ្ឌលសុខភាពដែលខ្វះប្រភពទឹក។ ទន្ទឹមនឹងនេះ បើទោះបីជាស្ត្រីមានតួនាទីចម្បងក្នុងការគ្រប់គ្រងទឹកក៏ដោយ ប៉ុន្តែពួកគេមាន ចំនួនត្រឹមតែប្រហែល ១ ភាគ ៥ ប៉ុណ្ណោះក្នុងកម្លាំងពលកម្មវិស័យទឹក ហើយក្នុងចំណោម ១៤% នៃបណ្តា ប្រទេសនានា ស្ត្រីពុំមានតួនាទីផ្លូវការក្នុងការធ្វើសេចក្តីសម្រេចចិត្តលើបញ្ហាទឹកឡើយ។

ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា «ទឹក» ជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព និងជាទស្សនទានដ៏ពេញនិយមបំផុតលើ សកលលោកក្នុងសហស្សវត្សរ៍ថ្មីនេះ ដែលសំដៅដល់ការកកើតឡើង និងការទ្រទ្រង់នៃជីវិតមនុស្ស សត្វ និង រុក្ខជាតិ លើភពផែនដីនេះដោយសារទឹក។ ទន្ទឹមនឹងនេះ ការតាមដាន និងព្យាករណ៍ឧតុនិយម គឺជាខែលការពារដ៏រឹងមាំក្នុងការកាត់បន្ថយហានិភ័យពីគ្រោះធម្មជាតិ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលកាន់តែមានភាពមិនប្រាកដប្រជាដោយសារការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី។

ឯកឧត្តមបន្តថា ប្រទេសកម្ពុជាដែលងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ បានប្រឈមមុខនឹងបញ្ហាសំខាន់ៗ ក្នុងការគ្រប់គ្រងធនធានទឹក និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ រួមមាន គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងព្យុះ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ សន្តិសុខស្បៀង និងហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា នាទស្សវត្សឆ្នាំ១៩៩០ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍជាអាទិភាព គន្លឹះចំនួន៤គឺ ទឹក ផ្លូវ ភ្លើង និង មនុស្ស និងបានបង្កើតក្រសួងធនធានទឹក និងឧតុនិយម នៅឆ្នាំ១៩៩៩ ដើម្បីដឹកនាំ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង ចីរភាព និងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាបន្តរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ព្រមទាំងបានដាក់ចេញនូវគោលនយោបាយជាតិលើវិស័យធនធានទឹក សម្រាប់ ការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។

ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាង សកម្មនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តគោលនយោបាយគ្រប់គ្រងធនធានទឹក និងឧតុនិយម តាមរយៈការជួសជុល-ស្តារឡើងវិញ និងសាងសង់ថ្មីនូវអាងទឹក ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធការពារទឹកជំនន់ ទំនប់ការពារទឹកប្រៃ ការសាងសង់ស្ថានីយ និងការធ្វើទំនើបកម្មឧតុនិយម និងជលសាស្ត្រ ដើម្បីជួយកាត់បន្ថយ គ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើន ផលស្រូវ ដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចបាននូវគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមួយ ដែលធានាបាននូវសន្តិសុខទឹក ទាំងបរិមាណ និងគុណភាព។

ទន្ទឹមនឹងនេះ ក្រសួង ក៏បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយ បានកំណត់សកម្មភាពជាអាទិភាព សូចនាករ ពេលវេលាច្បាស់លាស់សម្រាប់អនុវត្តន៍ និងយន្តការសម្រាប់ ត្រួតពិនិត្យ និងវាយតម្លៃដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និង ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយនូវការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ ក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am