គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តនិញប៊ិញ

2026/03/22 09:18:13 pm        244

ខេត្តនិញប៊ិញ ៖ ព្រឹកថ្ងៃអាទិត្យ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ មានជំនួបរវាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ។

ក្នុងពិធីនោះ ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) បានចែករំលែកអំពីដំណើរការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលខេត្តនិញប៊ិញ ក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តនិញប៊ិញថ្មី ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃខេត្ត ហាណាម និញប៊ិញ និងណាមឌិញ។ ខេត្តនេះ មានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងបណ្ដោយសេដ្ឋកិច្ចភាគខាងជើង–ត្បូង មានធនធានធម្មជាតិអំណោយផល និងមានតំបន់ទេសភាពស្រស់ស្អាតជាច្រើន ដែលអាចអភិវឌ្ឍបានយ៉ាងចម្រុះ និងប្រកបដោយចីរភាព។

ឯកឧត្តម បានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីឯករាជ្យ និងអភិវឌ្ឍប្រទេស ប្រជាជនទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់។ ទំនាក់ទំនងមិត្តភាពប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានបន្តរក្សា និងអភិវឌ្ឍដោយមនុស្សជំនាន់ជាច្រើន។

‎ឯកឧត្តមបានបន្ថែមថា អាជ្ញាធរ និងប្រជាជនខេត្តនិញប៊ិញ តែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយមានបំណងចូលរួមបន្ថែម ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពឲ្យកាន់តែជ្រាលជ្រៅ និងមានប្រសិទ្ធភាព។

ជាការឆ្លើយតបសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តនិញប៊ិញ និងបានអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តក្នុងរយៈពេលកន្លងមក។ សម្តេចបានចាត់ទុកបទពិសោធន៍នេះ ជាមេរៀនសំខាន់សម្រាប់កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាល។

‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិការ តូ ឡឹម ។ សម្តេចក៏បានបញ្ជាក់ថា អង្គការរណសិរ្សរបស់ប្រទេសទាំងពីរ នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជន យល់ដឹងអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព ប្រកបដោយចីរភាព រវាងកម្ពុជា និងវៀតណាម។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm