ក្រុមបាតុករប្រមូលផ្តុំគ្នាតវ៉ានៅចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ប្រឆាំងនឹងសង្រ្គាមអ៊ីរ៉ង់

2026/03/22 11:38:35 pm        114

កាលពីថ្ងៃសៅរ៍ (២១ មីនា) ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅទីក្រុងឡុងដ្រ៍ របស់ចក្រភពអង់គ្លេស ប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ដែលនាំឱ្យមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងជំរុញឱ្យតម្លៃថាមពលសកលកើនឡើង។ នៅអាល្លឺម៉ង់ ការតវ៉ាទ្រង់ទ្រាយធំបានផ្ទុះឡើងនៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃសៅរ៍ដដែលនេះ ខណៈក្រុមបាតុករបានថ្កោលទោសការវាយប្រហារយោធាលើអ៊ីរ៉ង់ និងបានអំពាវនាវឱ្យមានការសន្ទនា និងការទូតដើម្បីដោះស្រាយជម្លោះ។

នៅទីក្រុងឡុងដ្រ៍ ហ្វូងបាតុករស្រែកឃ្លាតវ៉ា និងកាន់បដាដែលសរសេរថា «ឈប់ទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់» ហើយក្រុមបាតុករបានជំរុញឱ្យមានបទឈប់បាញ់ និងការចរចាដោយសន្តិវិធី។ នៅទីក្រុងប៊ែរឡាំង ហ្វូងមនុស្សមកពីគ្រប់មជ្ឈដ្ឋានទូទាំងអាល្លឺម៉ង់ បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង គ្រវីបដា និងស្រែកពាក្យតវ៉ា ដោយសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថ្មីៗនេះប្រឆាំងនឹងអ៊ីរ៉ង់។

ក្តីបារម្ភអំពីថាមពលក៏ជាចំណុចសំខាន់មួយនៃបាតុកម្មទាំងនេះដែរ។ ក្រុមអ្នកវិភាគនិយាយថា ជាមួយនឹងភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ភាពប្រែប្រួលនៃទីផ្សារថាមពលបានកើនឡើង ហើយការពឹងផ្អែករបស់អឺរ៉ុបលើថាមពលរបស់សហរដ្ឋអាមេរិក ក៏កាន់តែកើនឡើងផងដែរ។

មួយថ្ងៃមុនការជួបជុំនៅទីក្រុងឡុងដ្រ៍ រដ្ឋាភិបាលអង់គ្លេសបានអនុម័តឱ្យអាមេរិក ប្រើមូលដ្ឋានរបស់ខ្លួនសម្រាប់ប្រតិបត្តិការដែលមានបំណងបំផ្លាញទីតាំងមីស៊ីល និងសមត្ថភាពដែលប្រើដើម្បីវាយប្រហារនាវាក្នុងច្រកសមុទ្រហ័រមូស ដែលជាច្រកដឹកប្រេងមួយភាគប្រាំរបស់ពិភពលោក។ ជំហាននេះបានបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងស្រុក ដោយក្រុមអ្នកតវ៉ាជាច្រើនព្រមានថា ការធ្វើបែបនោះនឹងអូសទាញចក្រភពអង់គ្លេស ឱ្យចូលកាន់តែជ្រៅទៅក្នុងជម្លោះ និងបង្កើនហានិភ័យសន្តិសុខ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm