គុយបាថា ខ្លួនត្រៀមរួចជាស្រេចសម្រាប់លទ្ធភាពវាយប្រហារណាមួយពីអាមេរិក ខណៈវិបត្តិប្រេងកាន់តែធ្ងន់ធ្ងរ

2026/03/23 08:37:23 am        96

អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បាននិយាយកាលពីចុងសប្តាហ៍មុនថា ប្រទេសគុយបា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «លទ្ធភាពដែលទំនងជាមិនកើតឡើង» នៃការប៉ះទង្គិចផ្នែកយោធាជាមួយសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការចូលកាន់កាប់ប្រទេសកោះតំបន់ការ៉ាអ៊ីពមួយនេះ។

រដ្ឋាភិបាលទីក្រុងឡាហាវ៉ាន និងវ៉ាស៊ីនតោន បានចូលរួមក្នុងកិច្ចពិភាក្សាកាលពីដើមខែមីនានេះ ខណៈការបិទខ្ទប់ប្រេងឥន្ធនៈដែលដាក់ចេញដោយលោក ត្រាំ កំពុងរុញច្រានប្រទេសដែលដឹកនាំតាមបែបបក្សកុម្មុយនីស្តមួយនេះ ឱ្យធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង។ កាលពីថ្ងៃចន្ទសប្ដាហ៍មុន លោក ត្រាំ បានបង្កើនវោហារសាស្ត្រវាយប្រហារប្រឆាំងនឹងគុយបា ដោយនិយាយថា លោកសង្ឃឹមថានឹងមាន «កិត្តិយស» ក្នុងការដណ្តើមយកគុយបា។

លោក De Cossio បានប្រាប់កម្មវិធីរបស់ទូរទស្សន៍ NBC ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (២២ មីនា) ថា៖ «ជាប្រវត្តិសាស្ត្រ គុយបាតែងតែត្រៀមខ្លួនជាស្រេចក្នុងការកៀងគរប្រជាជាតិទាំងមូល ដើម្បីប្រឆាំងនឹងការឈ្លានពានផ្នែកយោធា... គុយបាមិនជឿថារឿងនេះនឹងអាចកើតឡើងទេ ប៉ុន្តែការមិនបានត្រៀមខ្លួនទុកជាមុនគឺជារឿងដ៏ឆោតល្ងង់បំផុត។ យ៉ាងណាក៏ដោយ គុយបាមើលមិនឃើញហេតុផលសមរម្យណាមួយដែលលទ្ធភាពបែបនោះអាចកើតឡើងឡើយ»។

របាយការណ៍នានាបានលើកឡើងថា រដ្ឋបាលលោក ត្រាំ កំពុងតែចង់ទម្លាក់ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ចេញពីអំណាច។ លោក De Cossio បានបញ្ជាក់ថា រាល់ការលើកឡើងដែលថា លក្ខណៈ រចនាសម្ព័ន្ធ ឬសមាជិកនៃរដ្ឋាភិបាលគុយបា អាចយកមកធ្វើជាប្រធានបទនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក គឺជារឿងមិនពិតនោះទេ។ លោកបន្ថែមថា ការផ្លាស់ប្តូររបបដឹកនាំគឺ «ដាច់ខាត» មិនអាចជាប្រធានបទពិភាក្សាជាមួយសហរដ្ឋអាមេរិកបានឡើយ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់អំពាវនាវឲ្យមានការបង្កើតសម្ព័ន្ធភាពយោធាក្នុងតំបន់ ដោយគ្មានអាមេរិក និងអ៊ីស្រាអែល
2026/03/25 03:23:00 pm        1
មន្ត្រីUN៖ ពិភពលោកកំពុងជួបប្រទះនឹងសម័យកាលដ៏ហិង្សាបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២
2026/03/25 03:18:53 pm        1
កាតាអំពាវនាវឲ្យមានការវាយតម្លៃឡើងវិញនូវប្រព័ន្ធសន្តិសុខឈូងសមុទ្រ ស្របពេលសង្គ្រាមកំពុងបន្ត
2026/03/25 03:14:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់អំពាវនាវឲ្យមានការបង្កើតសម្ព័ន្ធភាពយោធាក្នុងតំបន់ ដោយគ្មានអាមេរិក និងអ៊ីស្រាអែល

2026/03/25 03:23:00 pm
​មន្ត្រីUN៖ ពិភពលោកកំពុងជួបប្រទះនឹងសម័យកាលដ៏ហិង្សាបំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២
2026/03/25 03:18:53 pm
​កាតាអំពាវនាវឲ្យមានការវាយតម្លៃឡើងវិញនូវប្រព័ន្ធសន្តិសុខឈូងសមុទ្រ ស្របពេលសង្គ្រាមកំពុងបន្ត
2026/03/25 03:14:29 pm
​Antoine Griezmann ព្រមព្រៀងផ្លាស់ទៅទឹកដីអាមេរិកក្រោយចប់រដូវកាលនេះ
2026/03/25 03:13:17 pm
​អនុប្រធានទី១ រដ្ឋសភា ជំរុញនិស្សិតជ័យលាភីអាហារូបករណ៍ MEXT ឱ្យក្លាយជា «ទូតមិត្តភាព» និង​ជា​សសរទ្រូងអភិវឌ្ឍជាតិ
2026/03/25 03:05:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/25 05:53:51 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/24 04:57:30 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/25 07:19:29 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am