ក្នុងវិបត្តិជាសាកល៖ សហជីពគ្រប់និន្នាការនៅកម្ពុជាគាំទ្រ និង​ថ្លៃង​អំណរ​គុណ​ចំពោះ​ចំណាត់​ការ​រាជ​រដ្ឋាភិបាល​ដែល​បន្ថែម​ថ្លៃ​ធ្វើ​ដំណើរ​ ២,៥​ដុល្លា​រ​ដល់​កម្មករ​ព្រោះចំ​ពេល​ម្ចាស់​ឡាន​ត្រៀម​ដំឡើង​

2026/03/23 03:38:00 pm        169

ភ្នំពេញ៖ សហជីពគ្រប់និន្នាការនៅកម្ពុជា បានប្រកាស​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​របស់​រាជ​រដ្ឋាភិបាល បន្ទាប់ពីទទួលបានប្រាក់សោហ៊ុយធ្វើដំណើរ ២,៥០ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែម​លើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅដែលកំពុងអនុវត្ត ខណៈកិច្ចអន្តរាគមន៍នេះ គឺជា​វិធាន​ការ​បណ្តោះ​អាសន្នក្នុងអំឡុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល។

 

អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា(FTUWKC) បានថ្លែង​ថា អ្នកស្រីគាំទ្រ​ចំណាត់ការ​របស់​រាជ​រដ្ឋាភិបាល​ដែល​បាន​ជួយ​អន្ត​រាគមន៍​បញ្ហា​វិបត្តិ​ប្រេង​ឥន្ធនៈ​ជា​សកលបានទាន់ពេល។ តំណាងកម្មករនិយោជិត និងនិយោជក បាន​ពិភាក្សា​គ្នា​យ៉ាង​ផុស​ផុល ដើម្បីស្វែងរក​ដំណោះ​ស្រាយ​សមរម្យ​ជួយ​សម្រាល​បន្ទុក​ការ​ចំណាយ​របស់​កម្មករ​និយោជិត​។

អ្នកស្រីបញ្ជាក់ថា «ខ្ញុំអត់មានពាក្យអ្វីនិយាយទេ ព្រោះរំភើបខ្លាំងពេក ព្រោះកន្លង​មក​យើង​ធ្លាប់​ជជែក​គ្នា​ច្រើន​ពីរឿងអត្ថប្រយោជន៍កម្មករ ទម្រាំតែជជែកគ្នារកចំណុចរួមមួយសមរម្យ ដែល​អាច​ទទួ​លយ​កទាំងអស់គ្នា ប៉ុន្ដែការប្រជុំលើកនេះ គឺយើងអត់បានជជែកគ្នាខ្លាំងទេ ហើយ​និយាយ​ឆាប់​ត្រូវ​គ្នា​ទៀត ដោយសារ​យើង​បាន​ដឹងច្បាស់​ពី​ស្ថានភាព​ដែល​បាន​កើត​ឡើង​នៅ​លើស​កល​លោក​»។​

លើសពីនេះអ្នកស្រី ទូច សើ បានបន្ថែមថា អ្នកស្រី ក៏ដូចជាកម្មករនឹងសប្បាយរីករាយខ្លាំង ក្រោ​យ​ពី​បានទទួលដំណឹងនេះ ដោយសាររាជរដ្ឋាភិបាលបា​នយ​កចិត្តទុកដាក់​នៅ​ក្នុង​បរិបទ​វិបត្តិ​ប្រេ​ង​ឥន្ធ​នៈ​ជា​សកលនេះ។ អ្នកស្រីបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ គាំទ្រដល់​ចំណាត់​ការ​នេះ ​និង​ចូលរួមអនុវត្តទទួលយកដំណោះស្រាយដ៏សមរម្យនេះ។

 

ជុំវិញចំណាត់ការបែបនេះ អ្នកស្រី កេន ឆេងឡាង អនុប្រធានសហភាព​ចលនា​កម្មករ​កម្ពុជា​បាន​និយាយ​ថា ​ក្នុងនាមតំណាងកម្មករនិយោជិតពិតជាសប្បាយរីករាយយ៉ាងខ្លាំង និងពេញចិត្ត​ចំពោះ​ចំណាត់​ការ​អន្តរាគមន៍​ក្នុង​ការ​ផ្ដល់​អត្ថ​ប្រយោជន៍​បន្ថែម​ដល់​កម្មករ​និយោជិត​នៅ​ក្នុង​បរិបទ​ដ៏​លំបាក​នេះ​។

 អ្នកស្រីបញ្ជាក់ថា៖«ខ្ញុំសប្បាយរីករាយចចំពោះចំណាត់ការនេះ បើទោះបីជា​ចំនួន​នៃ​ការ​ផ្ដល់​ជូន​ទៅ​កម្មករ​មិន​បានច្រើនក៏ដោយ ប៉ុន្ដែវាជាចំណែកដ៏សំខាន់​មួយជួយស​ម្រាលប​ន្ទុក​ការ​ចំណាយ​រប​ស់​បង​ប្អូនកម្មករនិយោជិតរបស់យើង។ ការទាមទារដំឡើងប្រាក់ឧបត្ថម្ភនានាពីនិយោជក គឺ​មិន​ងាយ​ពិភាក្សាបានជោគជ័យទេ ប៉ុន្ដែលើកនេះ គឺមានការអន្តរាគមន៍ពីរាជរដ្ឋាភិបាល គឺ​យើង​មិន​បាន​ជជែកគ្នាអ្វីច្រើនទេ តែយើងទទួលបានលទ្ធផលជាវិជ្ជមាន»។

 

សូមជំរាបជូនថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្ប​បរមាបានឯកភាពគ្នាផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥​ដុល្លារអាម៉េរិក ក្នុងមួយខែ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បន្ថែមលើប្រាក់សោហ៊ុយធ្វើដំណើរនិងស្នាក់នៅ ដែល​សហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត រហូតដល់​ស្ថាន​ភាព​តម្លៃ​ប្រេង​ឥន្ធ​នៈ​វិល​មក​រក​ប្រក្រតី​ភាព​វិញ ដើម្បីជួយសម្រាល​បន្ទុក​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប។

សូមរម្លឹកទៀតថា កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះធ្វើឡើងបន្ទាប់ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និង​ភាគី​សហជីព​ ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សា​ស្វែង​រកលទ្ធភាព​ជួយ​សម្រាល​បន្ទុក​ចំណាយ​ថ្លៃ​ធ្វើដំណើររបស់កម្មករនិយោជិត ដើម្បីរកដំណោះស្រាយសមរម្យមួយ ដែល​អាច​ជួយ​​សម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាន​នូវ​ភាព​ប្រកួត​ប្រជែង​ផង​នៃ​ឧស្សាហកម្មរបស់កម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm