ក្រុមហ៊ុននាំចេញប្រេង Saudi Aramco បន្ថយការផ្គត់ផ្គង់ប្រេងទៅកាន់អាស៊ី សម្រាប់ខែទីពីរក្នុងខែមេសា

2026/03/23 05:10:08 pm        139

ប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រនៅថ្ងៃចន្ទ (២៣ មីនា) នេះថា ក្រុមហ៊ុន Saudi Aramco ដែលជាស្ថាប័ននាំចេញប្រេងធំជាងគេក្នុងពិភពលោករបស់អារ៉ាប៊ីសាអ៊ូឌីត បានកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅដល់អ្នកទិញនៅអាស៊ី សម្រាប់ខែទីពីរនៅក្នុងខែមេសា ខាងមុខនេះ បន្ទាប់ពីសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ បានរំខានដល់ការធ្វើពាណិជ្ជកម្មតាមរយៈច្រកសមុទ្រហ័រមូសដ៏សំខាន់។

ប្រភពបាននិយាយថា ក្រុមហ៊ុននេះកំពុងផ្គត់ផ្គង់តែប្រេងឆៅប្រភេទ Arab Light ប៉ុណ្ណោះ ដែលនាំចេញពីកំពង់ផែសមុទ្រក្រហមនៃទីក្រុង Yanbu ទៅកាន់អតិថិជនដែលមានកិច្ចសន្យារយៈពេលវែងក្នុងខែមេសា ដែលធ្វើឱ្យការផ្គត់ផ្គង់ដល់រោងចក្រចម្រាញ់ប្រេងនៅអាស៊ីរងភាពតានតឹង និងដាក់កម្រិតលើទិន្នផលផលិតផលចម្រាញ់របស់ពួកគេ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន Aramco មិនទាន់អត្ថាធិប្បាយបានភ្លាមៗជុំវិញការកាត់បន្ថយនេះទេ។ ទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា អារ៉ាប៊ីសាអ៊ូឌីតបាននាំចេញប្រេងឆៅចំនួន ៤,៣៥៥ លានបារ៉ែលក្នុងមួយថ្ងៃមកទល់ពេលនេះក្នុងខែមីនានេះ ដែលធ្លាក់ចុះពីចំនួន ៧,១០៨ លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែកុម្ភៈ។

ក្រុមហ៊ុននេះកំពុងព្យាយាមបង្កើនការនាំចេញប្រេងឆៅតាមរយៈទីក្រុង Yanbu ដើម្បីប៉ះប៉ូវការរំខាននៅច្រកសមុទ្រហ័រមូស ដោយការដឹកជញ្ជូនត្រូវបានមើលឃើញថាកើនឡើងដល់កម្រិតកំណត់ត្រាក្នុងខែមីនា។ ក្រុមហ៊ុនចម្រាញ់ប្រេងឈានមុខគេរបស់ចិន Sinopec ក៏គ្រោងដឹកជញ្ជូនប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតប្រហែល ២៤ លានបារ៉ែលពីទីក្រុង Yanbu ក្នុងខែមីនានេះផងដែរ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm