រដ្ឋមន្រ្តី៖ កម្ពុជានៅតែមានហ្គាសសម្រាប់ប្រើប្រាស់ ទោះបីជាមាន​ក្រុមហ៊ុន​មួយ​ប្រកាស​ផ្អាក​ការ​ផ្គត់ផ្គង់​

2026/03/23 05:20:53 pm        267

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា កម្ពុជានឹងមិនខ្វះហ្គាស ប្រើ​​ប្រា​ស់នោះទេ បើទោះបីជាក្រុមហ៊ុនសូគីសម៉ិច ប្រកាសផ្អាកផ្គត់ផ្គង់ឧស្ម័ន្រ LPG ឬ​ហ្គាស​ជា​បណ្តោះ​អាសន្ន​ក៏ដោយ ហើយឯកឧត្តមបានអំពាវនាវ​កុំ​ឲ្យបងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​មាន​ការ​ព្រួយ​បារម្ភ​ និងស្លន់ស្លោរឲ្យសោះ ខណៈកម្ពុជានៅតែមានប្រភពធំទៀត សម្រាប់​នាំ​ហ្គាស​ផ្គត់ផ្គង់​ប្រទេសកម្ពុជាបាន។

តាមរយៈវីដេអូឃ្លីប​ដែលបានចេញនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រតនៈ​ បានបញ្ជាក់ថា «ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន្រ LPG បានត្រឹម​តែ​ប្រមាណ​បីភាគ​រយ​ប៉ុណ្ណោះ ​នៅ​ក្នុង​ទីផ្សា​សរុបរបស់កម្ពុជា ដូច្នេះមានន័យថា ប្រសិន​បើ​ក្រុម​ហ៊ុន​សូគីម៉ិច​មិន​អាច​ផ្គត់​ផ្គង់​ ចាប់​ពីខែមេសា​តទៅ ហើយមិនអាចរកប្រភពបន្ថែម កម្ពុជា​ក៏​នៅ​តែ​មាន​ប្រភព​មួយ​ចំនួន​ធំ​ទៀត​ ដែលយើងអាចផ្គត់ផ្គង់ជូន​ប្រជាពលរដ្ឋបានដែរ។ ដូច្នេះ​សូម​បង​ប្អូន​កុំទាន់​អាល​មាន​ការ​ព្រួយ​បារម្ភ​ ភ័​យស្លន់ស្លោរ នៅក្នុងស្ថានភាពនេះ»។

​សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមីនា ក្រុមហ៊ុន សូគីម៉ិច បានប្រកាសថាខ្លួនមិនអាចនាំចូល នូវ​ឧស្ម័ន្រ​LPG​ បានទៀតទេ ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦មក ដោយសារតែស្ថានភាពសង្រ្គាម នៅ​តំបន់​មជ្ឈិមបូព៌ា បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេង និងឧស្ម័ន្រទូទាំង​ពិភព​លោក​នោះ​។​ យ៉ាងណាក៏ដោយរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជានៅ​តែ​មាន​ឧស្ម័ន្រ​LPG​ប្រើ​ដដែលដោយកម្ពុជានៅមានប្រភពជាច្រើនទៀតសម្រាប់នាំហ្គាស់ចូលមកកម្ពុជា៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm