សមាគមពាណិជ្ជករដឹកជញ្ជូន៖ ប្រតិបត្តិករដឹកជញ្ជូនត្រូវកំណត់ថ្លៃឱ្យបានសមរម្យបន្តប្រតិបត្តិការដឹកជញ្ជូន

2026/03/23 05:52:32 pm        80

ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា អំពាវនាវដល់អ្នកប្រកបសេវាកម្មដឹកជញ្ជូន នៅក្នុងស្ថានភាព ដ៏លំបាកនេះ សូមកុំផ្អាកលើប្រតិបត្តិការដឹកជញ្ជូនរបស់ខ្លួន និងសូមកំណត់ថ្លៃលើសេវាដឹកជញ្ជូនឱ្យបានសមរម្យ ព្រោះការដឹកជញ្ជូន មានសារៈសំខាន់ក្នុងការតភ្ជាប់អន្តរកម្មទំនិញ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅ ក្នុងសន្និបាទប្រចាំឆ្នាំលើកទី៨ របស់សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦ ថា ជុំវិញការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ បានប៉ះពាល់លើសេវាកម្មដឹកជញ្ជូនមុនគេ ហើយបញ្ហានេះដែរម្ចាស់រោងចក្រ សហគ្រាសនានា ក៏មិនចង់ឱ្យមានបញ្ហានៃការឡើងថ្លៃលើសេវាដឹកជញ្ជូននេះផងដែរ។ បញ្ហានេះចំពោះភាគីអ្នកដឹកជញ្ជូន ត្រូវផ្តល់ ដំណឹងអំពីការឡើងថ្លៃលើការដឹកជញ្ជូនទៅដល់អតិថិនរបស់ខ្លួន (ម្ចាស់រោងចក្រ) ឬត្រូវជជែកពិភាក្សាគ្នាឱ្យបានច្បាស់លាស់លើការ កំណត់ថ្លៃថ្មី សម្រាប់ប្រតិបតិការដឹកជញ្ជូន។

លោកប្រធានសមាគមរូបនេះ លើកឡើងបន្ថែមថា វិស័យដឹកជញ្ជូនមានសារៈណាស់ ដូច្នេះនៅក្នុងស្ថានភាពដ៏លំបាក ដែល កំពុងមានបញ្ហាប្រឈមអំពីការហក់ឡើងតម្លៃប្រេងសាំងនេះ អ្នកដឹកជញ្ជូនទាំងអស់ សូមកំណត់ថ្លៃលើសេវាដឹកជញ្ជូនឱ្យបានសមរម្យ ជាពិសេសសូមកុំផ្អាកលើប្រតិបតិការដឹកជញ្ជូនរបស់ខ្លួន ព្រោះការដឹកជញ្ជូនគឺជាបណ្តាញនៃការតភ្ជាប់អន្តរកម្មទំនិញ ទៅកាន់រោង ចក្រ សហគ្រាស និងបណ្តាសកម្មភាពផ្សេងៗដែលបម្រើឱ្យសេដ្ឋកិច្ច។ 

លោក ជា ចាន់ដារ៉ា លើកឡើងឱ្យដឹងថា ជុំវិញតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ ឃើញថា ទាក់ទិនការដឹកជញ្ជូនជាអន្តរជាតិ បច្ចុប្បន្នតម្លៃការដឹកជញ្ជូនតាមកប៉ាល់មួយចំនួន បានឡើងថ្លៃពីប្រមាណ២០ ទៅ៣០% ខណៈការដឹកជញ្ជូនតាមរថយន្តនៅក្នុងស្រុក មួយចំនួនបានហក់ឡើង ដោយការដឹកជញ្ជូនក្នុង១ទូ ឡើងក្នុងរង្វង់ ២៥ ទៅ ៣០%។

សូមបញ្ជក់ថា នៅក្នុងសន្និបាទប្រចាំឆ្នាំ របស់សមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជានេះដែរ ក៏មានកិច្ចពិភាក្សា អំពីបញ្ហាប្រឈមនៅកំពង់ផែ ក្នុងការពន្លឿន និងបញ្ចេញទំនិញ និងបញ្ចៀសចរាចរកក់ស្ទះប្រចាំថ្ងៃលើការដឹកជញ្ជូន រវាងតំណាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយវិស័យឯកជន និងអ្នកពាក់ព័ន្ធផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm