វិសាខា ឈរលេខ៧ ផ្លូវការក្នុងលីគ ខណៈកងយោធពលខេមរភូមិន្ទ រកបាន ១ពិន្ទុ ក្រោយភ្លាត់ចុងម៉ោង

2026/03/23 06:39:21 pm        213

ក្រោយរបូតកៅអី Top-6 និងអស់ឱកាសប្រជែងជើងឯក ក្រុមវិសាខា បានធានា​កៅ​អី​ចំណាត់​ថ្នាក់​លេខ​៧ ក្នុងចំណោមបេក្ខភាពខាងក្រោមទាំង ៥ នៃលីគកំពូលកម្ពុជា ជាផ្លូវការ បន្ទាប់​ពី​មាន​គម្លាត​រហូតដល់ ១៨ពិន្ទុពីក្រុមកងយោធពលខេមរភូមិន្ទ ដែលភ្លាត់ចុងម៉ោង រកបានត្រឹម ១ពិន្ទុ ទល់​នឹងក្រុមភ្ញៀវ ISI ដង្កោសែនជ័យ។

វិសាខា បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ៣-១ ក្នុងការប្រកួតសប្ដាហ៍ទី២៦ នៃ​ដំណាក់​កាល​ទី២ ដែលរកបានដោយកីឡាករវ័យក្មេង ឡេង ណូរ៉ា ២គ្រាប់ និង ស៊ិន សុផាណាត់ ១គ្រាប់​។ ជ័យជម្នះនេះ បានធ្វើឲ្យពួកគេ កើនដល់ ៣៨ពិន្ទុ ដែលគ្រប់គ្រាន់ ដើម្បីឈរលេខរៀងទី៧ រហូតដល់ចប់រដូវកាល ខណៈគិរីវង់ បន្ដឈរលេខ៦ និងរក្សា ២០ពិន្ទុក្នុងដៃ។

ចំណែកការប្រកួតនៅកីឡដ្ឋាន អាយអេសអាយ ផាក វិញ កីឡាករ Ekejiuba Valentine បានរកគ្រាប់នាំមុខឲ្យក្រុមកងយោធពលខេមរភូមិន្ទ ១គ្រាប់មុន នៅនាទី៥៩ តែឱកាសទទួលបាន ៣ពិន្ទុដំបូង ក្រោយខកខានជ័យជម្នះជាយូរនេះ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ Bruno រកបានគ្រាប់តាមស្មើ នៅនាទី៩០+៤ ឲ្យក្រុម ISI ដង្កោសែនជ័យ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត។

ការចែកគ្នា ១ពិន្ទុម្នាក់នេះដែរ នាំឲ្យកងយោធពលខេមរភូមិន្ទ បន្ដឈរលេខ៩ មាន ១៨ពិន្ទុ គ្រាដែល ISI ដង្កោសែនជ័យ បន្ដឈរបាតតារាង មាន ១៣ពិន្ទុ ស្មើក្រុមឡាយហ្វខេត្តព្រះសីហនុ ដែលមាន ១៣ពិន្ទុដូចគ្នា តែចំណេញ ១ប្រកួតក្នុងដៃ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm