សហជីព និងកម្មករ អរគុណរាជរដ្ឋាភិបាល​បានជួយ​សម្រាល​បន្ទុក​ចំណាយ​ក្នុង​វិបត្តិ​ប្រេង​ឥន្ធនៈ​សកល

2026/03/23 07:05:23 pm        185

ថ្នាក់ដឹកនាំសហជីព និងកម្មកររោងចក្រកាត់ដេរ បានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បន្ត​បន្ថែម​ការកាត់បន្ថយពន្ធលើការដឹកជញ្ជូន និងប្រេងឥន្ធនៈ ជាពិសេសការ​ជួយ​សម្រប​សម្រួល​ជាមួយ​ម្ចាស់​រោងចក្រ សហគ្រាសនានាឱ្យ​ផ្តល់​ប្រាក់​សោហ៊ុយ​បន្ថែម​លើ​ថ្លៃ​ធ្វើ​ដំណើរ​បណ្តោះ​អាសន្ន​​ចំនួន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែក្នុង​កាលៈ​ទេសៈដែ​ល​ពិភព​លោក​កំពុង​ជួប​បញ្ហា​វិបត្តិ​ប្រេង​ឥន្ធនៈនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ លោក សំ សឿន ប្រធា​ន​សហ​ភាព​​ពលកម្មជាតិកម្ពុជា បានលើកឡើងថា ក្នុងអំឡុងពេលនេះ មនុស្សភាគច្រើន​សុទ្ធ​សឹង​តែ​ជួប​បញ្ហាសេដ្ឋកិច្ចដូចគ្នាទៅលើការចំណាយនានាក្នុងការរស់នៅ និងប្រកបកិច្ចការងារ។ ជាក់​ស្តែង​នៅ​ពេលនេះ ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេស​កម្ពុជា​ក៏​កំពុង​ជួប​បញ្ហា​វិបត្តិ​ប្រេង​ឥន្ធនៈ​ជា​សកល ប៉ុន្តែរាជរដ្ឋាភិបាលបា​ន​បន្ត​ជួយ​អន្តរាគមន៍​ក្នុង​ការ​កាត់​បន្ថ​យថ្លៃ​ចំណាយ​របស់​វិស័យ​ឯកជន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ជាពិសេសកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ទទួលបានការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​ភាគី​និយោជក និងរាជរដ្ឋាភិបាលភិបាល ដែលបានឯកភាពគ្នា​ក្នុង​ការ​ផ្តល់​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរបណ្តោះអាសន្ន ២,៥០ ដុល្លារអាម៉េរិក ក្នុងមួយខែ បន្ថែមលើប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ និងស្នាក់នៅដែលសហគ្រាស ក្រុមហ៊ុន រោងចក្រកំពុងអនុវត្ត។

កម្មករ កម្មការនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយដោយទឹកមុខសប្បាយរីករាយថា ពិតជាត្រេកអ៊រ ក្រោយពីទទួលបានដំណឹងនេះ ដោយសារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងបរិបទវិបត្តិប្រេងឥន្ធនៈជាសកល និងពេញចិត្តចំពោះចំណាត់ការអន្តរាគមន៍ក្នុងការផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មករនិយោជិតនៅក្នុងបរិបទដ៏លំបាកនេះ។

កម្មករ កម្មការនី បានឱ្យដឹងស្រដៀងគ្នាទៀតថា ពាក់ព័ន្ធការផ្តល់ប្រាក់សោហ៊ុយបន្ថែមនេះ បើទោះបីជាមនុស្សមួយចំនួនគិតថាតិច ឬមិនបានច្រើន ក៏ប៉ុន្ដែវាជាចំណែកដ៏សំខាន់មួយជួយសម្រាលបន្ទុកការចំណាយរបស់កម្មករនិយោជិត ពីព្រោះថា អ្នកផ្តល់មានតែម្នាក់ ប៉ុន្តែអ្នកទទួលមានចំនួនច្រើន។ ជាក់ស្តែងនៅក្នុងរោងចក្រនេះ មានកម្មករនិយោជិតសរុបចំនួនជាង ១ ៧០០នាក់ឯណោះ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមឆ្នាំ២០២៥ ក្រុមហ៊ុន សហគ្រាសវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួនសរុប ១ ៨៦៧សហគ្រាស។ វិស័យនេះបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងស្រុកកើនឡើងសរុបចំនួនជាង ១លាន ១៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm