រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងកាត់បន្ថយប្រតិបត្តិការសឹកនានាយ៉ាងច្រើនជិតរដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន និងទីក្រុងមួយនៅភាគខាងជើង ខណៈផែនការនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្គ្រាមដ៏ធំ បានលេចចេញជារូបរាងនៅក្នុងការចរចាជុំចុងក្រោយបំផុត នៅក្នុងប្រទេសទួរគី។

គណៈប្រតិភូរបស់អ៊ុយក្រែននៅជំនួបចរចា ដែលបានធ្វើឡើងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលបានដាក់ចេញក្របខ័ណ្ឌមួយ ដែលប្រទេសនេះនឹងប្រកាសខ្លួនឯងជារដ្ឋអព្យាក្រឹត្យ ហើយសន្តិសុខរបស់ខ្លួននឹងត្រូវបានធានាដោយក្រុមប្រទេសផ្សេងទៀត។ ប្រតិកម្មជាសាធារណៈរបស់ក្រុង Moscow គឺវិជ្ជមាន ហើយការចរចាបន្ទាប់ត្រូវគេរំពឹងថានឹងបន្តនៅថ្ងៃពុធនេះ មានរយៈពេល ៥សប្ដាហ៍នូវអ្វីដែលបានបង្កឲ្យមានសង្គ្រាមបង្ហូរឈាម បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងពលរដ្ឋអ៊ុយក្រែនជិត ៤លាននាក់កំពុងរត់ភៀសខ្លួន។

ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លទ្ធផលរឹងមាំតែមួយគត់បានមកពីការចរចាថ្មីៗនេះអាចជឿជាក់បាន។ ចំណែកលោក Antony Blinken ប្រមុខការទូតអាមេរិកបានលើកឡើងថា សូចនាករផ្សេងៗនៃការដកកងទ័ពរបស់រុស្ស៊ីអាចជាការប៉ុនប៉ងពីសំណាក់ក្រុង Moscow កុហកបោកបញ្ឆោតគេឯង និងជាការបង្វែរការចាប់អារម្មណ៍របស់ពិភពលោក៕
អត្ថបទ៖ សុខមាន