ទីក្រុងគីវ រាយការណ៍ពី «ការខាតបង់យ៉ាងធ្ងន់ធ្ងររបស់រុស្ស៊ី» នៅសមរភូមិភាគខាងកើតអ៊ុយក្រែន

2026/03/23 07:19:28 pm        103

យោធាអ៊ុយក្រែនបានរាយការណ៍ថា កងទ័ពរុស្ស៊ី បានស្លាប់និងរបួសសរុបជិត ១.០០០នាក់ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈទីក្រុងមូស្គូ ហាក់ដូចជាបានចាប់ផ្តើមការវាយលុកក្នុងនិទាឃរដូវដូចការរំពឹងទុក នៅក្នុងតំបន់ Donetsk ភាគខាងកើតរបស់អ៊ុយក្រែន។

នាយនាធិការនៃកងទ័ពអ៊ុយក្រែន បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ (២២ មីនា) ថា ការបាត់បង់កម្លាំងប្រយុទ្ធរបស់រុស្ស៊ីក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនោះ រួមមានបុគ្គលិក ៩៤០នាក់ ប្រព័ន្ធការពារអាកាស ៣គ្រឿង និងរថក្រោះ ៣គ្រឿង។ អ៊ុយក្រែនបន្តថា ខ្លួនបានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធារុស្ស៊ីមួយគ្រឿងទៀតកាលពីថ្ងៃសៅរ៍កន្លងទៅ ដែលជាការបាត់បង់ឧទ្ធម្ភាគចក្រគ្រឿងទីពីរហើយសម្រាប់ទីក្រុងមូស្គូ ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyiv Independent របស់អ៊ុយក្រែន ទិន្នន័យថ្មីនេះបង្ហាញពីស្ថិរភាពនៃការស្លាប់និងរបួសរបស់ទាហានរុស្ស៊ី បន្ទាប់ពីមន្ត្រីអ៊ុយក្រែនបានរាយការណ៍ពីកំណើនយ៉ាងខ្លាំងនៃចំនួនអ្នកបាត់បង់ជីវិត ដោយក្នុងនោះកងកម្លាំងរុស្ស៊ីចន្លោះពី ១.៥០០ ទៅ ១.៧០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃកាលពីសប្តាហ៍មុន ដែលជាតួលេខប្រហែលពីរដងនៃកម្រិតដែលបានឃើញក្នុងអំឡុងប្រតិបត្តិការយោធានៅរដូវរងា។

វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) ដែលជាស្ថាប័នស្រាវជ្រាវយោធាមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយក្នុងការវាយតម្លៃកាលពីថ្ងៃសៅរ៍ថា ស្ថានការណ៍វិវត្តន៍នៅខ្សែត្រៀមជួរមុខអ៊ុយក្រែននាពេលថ្មីៗនេះ បង្ហាញថា កងកម្លាំងរុស្ស៊ី «ទំនងជាបានចាប់ផ្តើមការវាយលុកនិទាឃរដូវ និងរដូវក្តៅឆ្នាំ២០២៦ របស់ខ្លួន» ប្រឆាំងនឹងខ្សែត្រៀមការពារដ៏សំខាន់របស់អ៊ុយក្រែនក្នុងតំបន់ Donetsk៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm