ពីរ​គ្រាប់​របស់ Bruno Fernandes នាំ​ព័រទុយហ្កាល់​ទៅ World Cup

2022/03/30 10:04:54 am        275

​បាល់ទាត់៖ ខ្សែបម្រើ​ក្រុម​បិសាច​ក្រហម Manchester United, Bruno Fernandes បាន​ស៊ុត​បញ្ចូល​ទី​​ឱ្យ​ព័រទុយហ្កាល់យកឈ្នះ​ម៉ា​សេ​ដ្វា​ន់​ខាងជើង ២-០ កក់​កៅអី World Cup 2022 នៅ​កាតា​។ ​​គ្រាប់​ដំបូង​កើតឡើង​ពី​ការលេង​មួយ​-​ពីរ​ជាមួយ​មិត្ត​រួម​ក្រុម Cristiano Ronaldo ស៊ុត​បញ្ចូល​ទី​បានសំរេច​នៅ​នាទី​ទី៣២ ខណៈ​គ្រាប់​ទី​ពីរ​កើតឡើង​នៅ​វគ្គ​ទី២ នាទី​ទី៦៥ ស៊ុត​វ៉ូ​ឡេ​ពី​ការបញ្ជូន​របស់ Diogo Jota​។

​​ម៉ា​សេ​ដ្វា​ន់​ខាងជើង​ដែល​ទំលាក់​អ៊ីតាលី​ឡើងមក​ដល់​វគ្គ​នេះ មិនសូវ​មានឱកាស​ឡើយ​ក្នុងការ​ប្រកួត​នេះ​។ ​​សំរាប់​ព័រទុយហ្កាល់​នឹង​បង្ហាញខ្លួន​នៅ​បាល់ទាត់​ពិភពលោក ៦ព្រឹត្តិការណ៍​ជាប់​គ្នា ខណៈដែល​កីឡាករ​វ័យ ៣៧ឆ្នាំ​នឹង​បង្ហាញខ្លួន​ជា​លើក​ទី៥ ក៏​អាចជា​លើកចុងក្រោយ​ផងដែរ​។ ​​ចំណែកឯ​វគ្គ Play-Off ផ្តាច់ព្រ័ត្រ​មួយគូ​ទៀត​ប៉ូឡូញ​បាន​កក់​កៅអី World Cup ហើយ​ក្រោយ​យកឈ្នះ​ស៊ុយអែត ២-០​។ ​​គ្រាប់​ទី១ របស់​ប៉ូឡូញ​ធ្វើបាន​ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Robert Lewandowski នៅ​វគ្គ​ទី២ នាទី​ទី៤៩ និង​គ្រាប់​ទី២ ធ្វើបាន​ដោយ Piotr Zielinski នាទី​ទី៧២​។

​​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ ៤០ឆ្នាំ​របស់​ស៊ុយអែត​ក៏បាន​ចូល​លេង​ផងដែរ​នៅ ១០នាទីចុងក្រោយ​។ ​​ជ័យជំនះ​នេះ​បានធ្វើឱ្យ​ប៉ូឡូញ​នឹង​បង្ហាញខ្លួន​នៅ World Cup ពីរ​ព្រឹត្តិការណ៍​ជាប់​គ្នា និង​ជា​លើក​ទី៨ ក្នុង​ប្រវត្តិសាស្ត្រ​។ ​ការចាប់​ឆ្នោត​បែងចែក​ពូ​ល ៣២ក្រុម​ចុងក្រោយ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        289
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        359

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm