យន្តហោះក្រុមហ៊ុនអាកាសចរណ៍កាណាដា បុកយានយន្តដែលចតលើផ្លូវរត់ នៅអាកាសយានដ្ឋានក្រុងញូវយ៉ក

2026/03/23 08:38:25 pm        111

យោងតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរក្នុងតំបន់មួយគ្រឿងរបស់បណ្ដាញក្រុមហ៊ុនអាកាសចរណ៍កាណាដា Air Canada Express បានបុកគ្នាជាមួយយានយន្តមួយគ្រឿងដែលចតនៅផ្លូវរត់ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋាន LaGuardia ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអាទិត្យ (២២ មីនា) ដែលជាហេតុការណ៍មួយបណ្តាលឱ្យព្រលានយន្តហោះដ៏មមាញឹកមួយនេះត្រូវបិទទ្វារជាបណ្ដោះអាសន្ន។

របាយការណ៍និយាយថា មនុស្សមួយចំនួនបានរងរបួស។ Flightradar24 បញ្ជាក់ថា យន្តហោះប្រភេទ CRJ-900 ដែលមកពីទីក្រុងម៉ុងរ៉េអាល់ បានបុកនឹងរថយន្តនោះ ក្នុងល្បឿនប្រហែល ៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។ យន្តហោះនេះប្រតិបត្តិការដោយក្រុមហ៊ុន Jazz Aviation ដែលជាដៃគូក្នុងតំបន់របស់ Air Canada។

សេចក្តីជូនដំណឹងពីនិយតករបានឱ្យដឹងថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់អាមេរិក បានបញ្ជាឱ្យផ្អាកការហោះហើរ និងចុះចតសម្រាប់យន្តហោះទាំងអស់នៅអាកាសយានដ្ឋាននោះជាបណ្ដោះអាសន្ន។ សេចក្តីជូនដំណឹងរបស់ FAA បង្ហាញថា មូលហេតុនៃការបញ្ឈប់សកម្មភាពនៅអាកាសយានដ្ឋាន គឺដោយសារមានគ្រោះអាសន្ន ហើយមានលទ្ធភាពខ្ពស់ក្នុងការអូសបន្លាយពេលបន្ថែមទៀត ដោយមិនបានបញ្ជាក់ពីព័ត៌មានលម្អិតណាមួយឡើយ។

គេហទំព័ររបស់អាកាសយានដ្ឋាន LaGuardia បានបង្ហាញថា យន្តហោះដែលត្រូវមកដល់ បានបង្វែរទិសដៅទៅកាន់ព្រលានយន្តហោះផ្សេងទៀត ឬត្រឡប់ទៅកាន់ចំណុចចាប់ផ្តើមវិញ។ វីដេអូដែលមិនទាន់មានការបញ្ជាក់នៅលើបណ្តាញសង្គម បានបង្ហាញឱ្យឃើញការខូចខាតនៅផ្នែកខាងមុខរបស់យន្តហោះមួយគ្រឿងនោះ និងផ្អៀងឡើងលើបន្តិច។ នាយកដ្ឋានពន្លត់អគ្គិភ័យញូវយ៉ក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងឆ្លើយតបទៅនឹងរបាយការណ៍នៃឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងយន្តហោះ និងយានជំនិះនៅលើផ្លូវរត់ នៅអាកាសយានដ្ឋាន LaGuardia ប៉ុន្តែមិនបានផ្តលម្អិតនោះទេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm