ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ច្រកសមុទ្រហ័រមូស ត្រូវបានបិទសម្រាប់តែនាវាមកពីបណ្តាប្រទេសដែលរំលោភព្រំដែនអ៊ីរ៉ង់ប៉ុណ្ណោះ។

លោកបានសរសេរនៅលើទំព័រ X របស់លោកថា៖«គំនិតអំពីការលុបបំបាត់អ៊ីរ៉ង់ចេញពីផែនទីបង្ហាញពីភាពអស់សង្ឃឹមប្រឆាំងនឹងឆន្ទៈរបស់ប្រទេសនេះ ដែលបង្កើតប្រវត្តិសាស្ត្រ។ ការគំរាមកំហែង និងភេរវកម្មគ្រាន់តែពង្រឹងឯកភាពរបស់យើងប៉ុណ្ណោះ។ ច្រកសមុទ្រហ័រមូស គឺបើកចំហសម្រាប់ទាំងអស់គ្នា លើកលែងតែអ្នកដែលរំលោភលើទឹកដីរបស់យើងប៉ុណ្ណោះ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងធំៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមាន បានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ កងឆ្មាំបដិវត្តន៍ឥស្លាម បានប្រកាសពីប្រតិបត្តិការសងសឹក ដោយកំណត់គោលដៅលើទីតាំងនានា នៅក្នុងប្រទេសអ៊ីស្រាអែល។ មូលដ្ឋានយោធាអាមេ រិកនៅបារ៉ែន ហ្ស៊កដានី គូវ៉ែត កាតា អារ៉ាប៊ីសាអ៊ូឌីត និង អេមីរ៉ាតអារ៉ាប់រួម ក៏ត្រូវបានវាយប្រហារផងដែរ។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei និងមេដឹកនាំសំខាន់ៗអ៊ីរ៉ង់មួយចំនួនទៀត ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល៕