ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអ៊ីស្រាអែលមួយ នៅលើភ្នំ Meron,ដែលជាទីតាំងប្រតិបត្តិការផ្លូវអាកាស និងមជ្ឈមណ្ឌលបញ្ជាសង្គ្រាមអេឡិចត្រូនិក។

ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា៖ «ក្រុមអ្នកតស៊ូឥស្លាម បានវាយប្រហារគោលដៅសត្រូវដោយមីស៊ីលដែលមានភាពជាក់លាក់កម្រិតខ្ពស់។ មូលដ្ឋាននៅលើភ្នំ Meron នៅក្នុងតំបន់ Upper Galilee ត្រូវបានវាយប្រហារដោយយានដ្រូនអត្តឃាតយ៉ាងហោចណាស់ ៤លើក។
គោលដៅផ្សេងទៀតដែលត្រូវបានវាយប្រហារដោយក្រុមហេសបូឡា រួមមានបន្ទាយកងទ័ពនៅក្នុងសហគមន៍កសិករ Avivim, Biranit, Birket Risha និង Maalot Tarshikh ដែលជាទីតាំងឈរជើងរបស់កងទ័ពអ៊ីស្រាអែលដែលចូលរួមក្នុងប្រតិបត្តិការថ្មើរនៅប្រទេសលីបង់។ កន្លែងតាំងទីលំនៅតាមព្រំដែន Kiryat Shmona, Metula, Misgav Am, Zarit និង Hanita ដែលត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង៕
