ពលរដ្ឋអរគុណរាជរដ្ឋាភិបាល ដាក់ចេញការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈបន្ថែមទៀត

2026/03/23 08:51:22 pm        217

ប្រជាពលរដ្ឋ បានសម្ដែងការពេញចិត្ត និងអរគុណ ខណៈដែលរាជរដ្ឋាភិបាល បានដាក់​ចេញ​នូវ​ការ​កាត់​បន្ថយពន្ធ លើប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីគ្រប់គ្រង តម្លៃប្រេង ដើម្បីសម្រួល​ដល់​ការ​ចំណាយ​លើ​ការ​រស់នៅ ស្របពេលដែលមានការកើនឡើងតម្លៃប្រេងឥន្ធនៈជាសកល។

ថ្លែងប្រាប់BTVនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ពលរដ្ឋបានប្រាប់ថា ពួកគាត់ ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ក្នុង​មួយថ្ងៃៗ ដើម្បីដឹកជញ្ជូនទំនិញ ដែលចំណាយថ្លៃសាំងកើនពីជាង៨ពាន់រៀល ទៅ​ជិត​២​ម៉ឺន​រៀល។ តម្លៃប្រេងបច្ចុប្បន្នឡើងថ្លៃ តែមិនមែនឡើងតែកម្ពុជានោះទេ គឺឡើង​គ្រប់​ប្រទេស​ទាំង​អស់​ ព្រោះឥទ្ធិពលសង្រ្គាមនៅមជ្ឈិមបូព៌ា។ សម្រាប់ពលរដ្ឋ អរគុណរាជរដ្ឋាភិបាល ដែល​បន្ត​បញ្ចុះ​ពន្ធ​ជួយទប់តម្លៃមិនឲ្យឡើងខ្ពស់ពេក និងរក្សាបានស្ថិរភាពប្រេងសម្រាប់ប្រើប្រាស់។

លោក ឧត្ដម បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បាន​ប្រាប់ថា បច្ចុប្បន្ននេះ ពលរដ្ឋមិនផ្អើលនាំគ្នាមកទិញសាំង និងប្រេងម៉ាស៊ូត ស្ដុកទុក​ព្រោះ​ខ្លាច​គ្មាន​ប្រេង ដូចកាលពីដើមខែមីនានោះទេ។ ការរក្សាបានប្រក្រតីភាពនេះ ក៏ព្រោះពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើរាជរដ្ឋាភិបាល លើការធានា ការផ្គត់ផ្គង់ប្រេង ខណៈដែលស្ថានីយ៍របស់លោក ធានា​បាន​ស្ថិរភាព ទាំងការផ្គត់ផ្គង់ និងតម្លៃ ស្របតាមការកំណត់របស់ក្រសួង។

សូមជម្រាបជូនថា វិបត្តិតម្លៃប្រេងឡើងថ្លៃបច្ចុប្បន្ននេះ បង្កឡើងព្រោះឥទ្ធិពល សង្រ្គាម​នៅ​មជ្ឈិម​បូព៌ា​ហើយ​មិនមែនតែកម្ពុជានោះទេ ដែលរងសម្ពាធប្រេងឡើងថ្លៃ ប្រទេសទាំង​អស់​លើ​ពិភ​ព​លោក​សុទ្ធ​តែរងប៉ះពាល់ដូចគ្នា។ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា នៅតែអាចរក្សា​បាន​ប្រភព​ផ្គត់​ផ្គង់​ប្រេង ​ដោយអាចធានាបានពីស្ថិរភាពប្រេង សម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ។ ហើយរដ្ឋាភិបាល បាន​បន្ត​បញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា ៦,៥សេនដុល្លារ/លីត្រ ស្មើជាង​២០០​រៀល​លុយ​ខ្មែរ ​ព្រមទាំងបានបន្តបញ្ចុះ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារ​ថ្លៃ​ប្រេង​សាំង​អន្ដរជាតិ ​ឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្ដរជាតិ ឡើងលើសពី ១០០​ដុល្លារ/​បារ៉ែល​។ ​លើសពីនេះ រដ្ឋាភិបាល បន្តបញ្ចុះអាករពិសេស លើប្រេងម៉ាស៊ូត ពី ៤% មក ០% និង​បញ្ចុះ​អាករ លើតម្លៃបន្ថែម លើប្រេងសាំង និងប្រេងម៉ាស៊ូត ពី ១០% មក ៤% ដោយ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុកជំនួសចំនួន ៦%៕ អត្ថបទ ៖ លៀ ស៊ីណា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm