ការខ្វែងគំនិតគ្នារវាងអ៊ុយក្រែន និងហុងគ្រីកាន់តែខ្លាំង ជុំវិញបំពង់បង្ហូរប្រេងនិងគម្រោងប្រាក់កម្ចីរបស់អឺរ៉ុប

2026/03/23 02:12:06 pm        68

ទំនាក់ទំនងរវាងប្រទេសអ៊ុយក្រែន និងប្រទេសជិតខាងហុងគ្រី កាន់តែធ្លាក់ចុះខ្លាំង ជុំវិញបំពង់បង្ហូរប្រេង និងផែនការរបស់សហភាពអឺរ៉ុបក្នុងការបន្ថែមប្រាក់កម្ចីដល់ទីក្រុងគីវ។ ប្រទេសហុងគ្រី ដែលទំនងជាគាំទ្ររុស្ស៊ី បាននាំចូលប្រេងរបស់រុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេងឆ្លងកាត់ប្រទេសអ៊ុយក្រែន។ ការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសហុងគ្រី បានត្រូវបានបញ្ឈប់កាលពីក្នុងខែមករា បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី ដែលបានបំផ្លាញបំពង់បង្ហូរប្រេង។

ទីក្រុង Budapest បានត្អូញត្អែរអំពីវឌ្ឍនភាពយឺតយ៉ាវក្នុងការជួសជុលបំពង់បង្ហូរប្រេងនៅអ៊ុយក្រែន ដោយចោទប្រកាន់ប្រទេសនេះថាបានពន្យារពេលការងារដោយចេតនា។ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បានរិះគន់អ៊ុយក្រែនដដែលៗថា ទីក្រុងគីវបានដាក់ប្រទេសហុងគ្រីនៅក្រោមការបិទផ្លូវប្រេង។

នៅប្រទេសហុងគ្រី បុគ្គលិកចំនួន៧នាក់របស់ធនាគាររដ្ឋអ៊ុយក្រែន ត្រូវបានឃុំខ្លួនពីបទសង្ស័យលាងលុយ កាលពីថ្ងៃទី៥ ខែមីនា ខណៈកំពុងដឹកជញ្ជូនសាច់ប្រាក់ និងដុំមាសនៅក្នុងរថយន្ត។ ក្រោយមក ពួកគេត្រូវបានបណ្តេញចេញ ប៉ុន្តែសាច់ប្រាក់ និងមាសដែលរឹបអូសបាន ពុំត្រូវបានប្រគល់ឲ្យវិញទេ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានរិះគន់លោក Orban ដោយចំឈ្មោះ។ ប្រទេសអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងប្រឈមទៅនឹងកង្វះការផ្តល់មូលនិធិធ្ងន់ធ្ងរនៅដើមឆមាសទីមួយនៃឆ្នាំនេះ។ សហភាពអឺរ៉ុប បានសម្រេចកាលពីខែធ្នូ ឆ្នាំមុនថា នឹងផ្តល់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូ ឬប្រហែល ១០៤ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន។ ប្រាក់កម្ចីនេះពុំទាន់ត្រូវបានផ្តល់ឱ្យនៅឡើយទេ ដោយសារតែការជំទាស់ពីប្រទេសហុងគ្រី ដែលលើកឡើងពីការពន្យារពេលក្នុងការជួសជុលបំពង់បង្ហូរប្រេង។

អត្ថបទដែលទាក់ទង

លោក Trump និងអ៊ីរ៉ង់ គំរាមគ្នាកាន់តែខ្លាំង ធ្វើឲ្យវិបត្តិច្រកសមុទ្រ Hormuz កាន់តែអាក្រក់
2026/03/23 03:37:50 pm        1
អ៊ីរ៉ង់ចោទអាមេរិកថា បានលាក់បាំងចំនួនអ្នកស្លាប់ពិតប្រាកដពីការឈ្លានពានប្រឆាំងនឹងប្រទេសនេះ
2026/03/23 03:26:19 pm        2
ប្រមុខNATO៖ ក្រុមមួយមានប្រទេសចំនួន២២ បង្កើតការធានាឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសេរី
2026/03/23 03:17:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រមណីយដ្ឋានធម្មជាតិ «ទឹកឆា» ត្រូវបានអភិវឌ្ឍន៍ប្រកបដោយស្តង់ដារ និងបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2026/03/23 03:53:14 pm
​គណៈកម្មការទី៤ រដ្ឋសភា បើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/03/23 03:45:37 pm
​លោក Trump និងអ៊ីរ៉ង់ គំរាមគ្នាកាន់តែខ្លាំង ធ្វើឲ្យវិបត្តិច្រកសមុទ្រ Hormuz កាន់តែអាក្រក់
2026/03/23 03:37:50 pm
​ទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មាធិការរៀបចំពិព័រណ៍កម្ពុជា លើកទី១០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន
2026/03/23 03:37:39 pm
​អ៊ីរ៉ង់ចោទអាមេរិកថា បានលាក់បាំងចំនួនអ្នកស្លាប់ពិតប្រាកដពីការឈ្លានពានប្រឆាំងនឹងប្រទេសនេះ
2026/03/23 03:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/22 06:15:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/23 06:54:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/22 02:23:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am