ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា អាជ្ញាធរអ៊ីរ៉ង់បានប្រកាសពីការចាប់ខ្លួនបុគ្គលមួយក្រុម នៅក្នុងខេត្ត North Khorasan ដែលធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់អ៊ីស្រាអែល។

យោងតាមស្នងការនរគបាលខេត្ត North Khorasan ដោយសារការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ននៃព័ត៌មានស៊ើបការណ៍សម្ងាត់ និងវិធានការបច្ចេកទេស បុគ្គលមួយចំនួនដែលមានទំនាក់ទំនងជាមួយបណ្តាញអរិភាព ដែលធ្វើសកម្មភាពប្រឆាំងនឹងសន្តិសុខរបស់ប្រទេសនេះ និងនៅខាងសត្រូវ ត្រូវបានកំណត់អត្តសញ្ញាណ និងចាប់ខ្លួន»។

ស្នងការនគរបាលរូបនេះ បានបន្ថែមថា កងកម្លាំងសន្តិសុខនៅក្នុងខេត្ត North Khorasan “បានវាយប្រហារយ៉ាងខ្លាំងក្លាទៅលើភ្នាក់ងារនៃបណ្តាញអន្តរជាតិ» ដែលត្រូវបានសង្ស័យថា ត្រូវបានដឹកនាំដោយអ៊ីស្រាអែល។
ស្នងការនគរបាលនៃខេត្តភាគឦសានរបស់អ៊ីរ៉ង់នេះ ក៏បាននិយាយផងដែរថា៖«ការកំណត់អត្តសញ្ញាណ និងការចាប់ខ្លួនភ្នាក់ងារ និងជនក្បត់ នៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលនៃរបស់ខេត្ត North Khorasan នៅក្នុងទីក្រុង Bojnurd កំពុងបន្ត»៕