លោក Modi ដឹកនាំកិច្ចប្រជុំស្តីពីវិបត្តិថាមពល ខណៈនាវាដឹកប្រេងរបស់រុស្ស៊ីទៅដល់ប្រទេសឥណ្ឌា

2026/03/23 09:42:55 pm        298

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា បានដឹកនាំកិច្ចប្រជុំមួយនៅទីក្រុងញូវដែលី ដើម្បីពិនិត្យឡើងវិញនូវវិស័យថាមពលសំខាន់ៗ រួមទាំងប្រេង ប្រេងឆៅ ឧស្ម័នធម្មជាតិ ថាមពល និងជី ខណៈសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងកើនឡើងលើប្រទេសអ៊ីរ៉ង់ បង្កឱ្យមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ថាមពល។

យោងតាមអ្នកជំនាញបានឲ្យដឹងថា ប្រទេសឥណ្ឌានាំចូលប្រេងឆៅប្រហែល៩០% ឧស្ម័ន(LPG)ជិតពាក់កណ្តាល និងប្រេងប្រហែលពាក់កណ្តាល ឆ្លងកាត់ច្រកសមុទ្រ Hormuz។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលសហព័ន្ធបាននិយាយថា មានការផ្គត់ផ្គង់ប្រេងឆៅ និងស្តុកប្រេងឥន្ធនៈចម្រាញ់រួចគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការក្នុងស្រុក។ ទោះជាយ៉ាងណា ប្រទេសនាំចូលឧស្ម័ន LPG ធំបំផុតទីពីររបស់ពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងវិបត្តិឧស្ម័នចម្អិនអាហារដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយការដឹកជញ្ជូនពីច្រកសមុទ្រ Hormuz ស្ទើរតែត្រូវបានផ្អាកដោយសារតែសង្គ្រាម។

ទន្ទឹមនឹងនេះ នាវាដឹកប្រេងរបស់រុស្ស៊ី Aqua Titan ត្រូវបានគេមើលឃើញនៅសមុទ្រកាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីការទៅដល់របស់វានៅកំពង់ផែ New Mangalore ភាគខាងត្បូងប្រទេសឥណ្ឌា។

សហរដ្ឋអាមេរិកកាលពីថ្ងៃទី ១២ ខែមីនា បានចេញការលើកលែងរយៈពេល ៣០ ថ្ងៃសម្រាប់ប្រទេសនានាដើម្បីទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីដែលត្រូវបានដាក់ទណ្ឌកម្ម ខណៈបច្ចុប្បន្នជាប់គាំងនៅសមុទ្រ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បាននិយាយថា ជាចំណតា់ការមួយដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលសកលដែលរងផលប៉ះពាល់ដោយសារសង្គ្រាមនៅអ៊ីរ៉ង់។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm