ទីភ្នាក់ងារ UN បញ្ជាក់ថា ផែនដីបានជួបប្រទះទសវត្សរ៍ដែលមានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា

2026/03/23 10:14:24 pm        239

ទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទ (២៣ មីនា) នេះថា រយៈពេលមួយទសវត្សរ៍រវាងឆ្នាំ២០១៥ និងឆ្នាំ២០២៥ គឺជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម ដោយឆ្នាំ២០២៥ កន្លងទៅនេះ អាចជាប់ចំណាត់ថ្នាក់លេខពីរ ឬលេខបីជារួម ក្នុងចំណោមឆ្នាំដែលមានអាកាសធាតុក្ដៅបំផុត។

របាយការណ៍របស់អង្គការឧតុនិយមពិភពលោក WMO បាននិយាយថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ គឺជាឆ្នាំក្តៅបំផុតទាំង១១ ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៨៥០មក។ របាយការណ៍ស្ថានភាពអាកាសធាតុពិភពលោករបស់ WMO បាននិយាយថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលក្តៅបំផុតទីពីរ ឬទីបីក្នុងកំណត់ត្រា ដែលមានសីតុណ្ហភាពជាមធ្យមប្រហែល ១,៤៣ អង្សាសេលើសពីមធ្យមភាគមុនសម័យឧស្សាហកម្ម។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា «ស្ថានភាពអាកាសធាតុពិភពលោកកំពុងស្ថិតក្នុងគ្រាអាសន្ន។ ភពផែនដីកំពុងត្រូវបានរុញច្រានឱ្យហួសពីដែនកំណត់របស់ខ្លួន ខណៈសូចនាករអាកាសធាតុសំខាន់ៗទាំងអស់ កំពុងប្រែពន្លឺភ្លឹបភ្លែតៗទៅជាពណ៌ក្រហមយ៉ាងគ្រោះថ្នាក់»។

របាយការណ៍នេះក៏បានបញ្ជាក់ថា ឆ្នាំ២០២៤ បានជាប់លេខរៀងទីមួយក្លាយជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុត ដោយមានសីតុណ្ហភាពប្រហែល ១,៥៥ អង្សាសេ លើសពីមធ្យមភាគមុនឧស្សាហកម្ម។ អត្រានេះបានឆ្លងហួសបន្ទាត់ក្រហម ដែលរដ្ឋាភិបាលនានាបានសន្យាក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ថានឹងព្យាយាមបញ្ចៀសការឡើងកម្ដៅផែនដីលើសពី ១,៥ អង្សាសេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        352
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        397
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        376

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm