លោក Trump និងអ៊ីរ៉ង់ គំរាមគ្នាកាន់តែខ្លាំង ធ្វើឲ្យវិបត្តិច្រកសមុទ្រ Hormuz កាន់តែអាក្រក់

2026/03/23 03:37:50 pm        61

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ពេល ២ថ្ងៃដល់អ៊ីរ៉ង់ ដើម្បីឲ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ ឬបើមិនដូច្នោះទេ រោងចក្រថាមពលរបស់ខ្លួន នឹងប្រឈមជាមួយការទម្លាក់គ្រាប់បែក ដោយនេះបានបង្កើនភាពតានតឹងនៅក្នុងសង្គ្រាម ដែលឥឡូវនេះស្ថិតនៅក្នុងសប្តាហ៍ទី៤ ជាមួយនឹងការគ្មានសញ្ញាថមថយឡើយ។

លោក Trump ដែលស្ថិតនៅក្រោមសម្ពាធ ដើម្បីឲ្យថ្វើយ៉ាងណាទាញទម្លាក់តម្លៃប្រេងដែលហក់ឡើងខ្ពស់ បាននិយាយថា អ៊ីរ៉ង់ត្រូវតែ «បើកទាំងស្រុង ដោយគ្មានការគំរាមកំហែង» ចំពោះផ្លូវទឹកដ៏សំខាន់ សម្រាប់លំហូរថាមពល។ លោកបានផ្តល់ពេល ៤៨ម៉ោងដល់សាធារណរដ្ឋឥស្លាម អំឡុងការបង្ហោះ នៅលើបណ្ដាញសង្គម Truth Social នៅម៉ោង ៧:៤៤នាទីយប់ ម៉ោងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦។ ទូរទស្សន៍រដ្ឋ ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីទីបញ្ជាការកងទ័ព បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី២២ ខែមីនា)ថា អ៊ីរ៉ង់បានតបតវិញថា ប្រសិនបើរោងចក្រថាមពលរបស់ខ្លួនត្រូវបានវាយប្រហារនោះ ខ្លួននឹងបិទច្រកសមុទ្រ Hormuz «ទាំងស្រុង»។ 

ផ្លូវទឹកនេះ ដែលការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវ ១ភាគ៥ របស់ពិភពលោក ជាធម្មតាធ្វើដំណើរឆ្លងកាត់ ត្រូវបានបិទយ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ នាវាមកពីប្រទេសមួយចំនួន បានដោះស្រាយ ដើម្បីអាចឆ្លងកាត់បាន។ វោហាសាស្ត្រនេះ បង្ហាញថា គ្មានភាគីណាមួយ មានឆន្ទៈចុះញ៉មឡើយ ដោយសង្គ្រាមនេះបានបង្កឲ្យមានវិបត្តិផ្គត់ផ្គង់ប្រេង និងឧស្ម័នដែលមិនធ្លាប់មានពីមុនមក។

ការគំរាមកំហែងចុងក្រោយបំផុតនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរមួយសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់ នៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឲ្យហានិភ័យនៃការមានផលប៉ះពាល់សេដ្ឋកិច្ចសកលរយៈពេលវែងកាន់តែធ្ងន់ធ្ងរ។ សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន កំពុងបង្ហាញអារម្មណ៍មិនស្រណុកចិត្ត ពាក់ព័ន្ធនឹងសភាពការន៍តានតឹងកាន់តែធ្ងន់ទៅ។ លោកស្រី Lisa Murkowski សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋមកពីរដ្ឋ Alaska បាននិយាយនៅថ្ងៃទី២២ ខែមីនាថា៖ «នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែក លើគោលដៅមិនមែនយោធា ទម្លាក់គ្រាប់បែកលើគោលដៅថាមពល លោកប្រធានាធិបតីបាននិយាយដោយឥតលាក់លៀមថា តើលោកមិនពេញចិត្តកម្រិតណា»។ 

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ភាគច្រើនបានចៀសវាងកំណត់គោលដៅរោងចក្រថាមពល និងទឹករបស់អ៊ីរ៉ង់។ អ៊ីស្រាអែលបានវាយប្រហារទីតាំងស្តុកប្រេងឥន្ធនៈ នៅទីក្រុងតេអេរ៉ង់ កាលពី ២សប្តាហ៍មុន ជាហេតុការណ៍នាំឲ្យមានការរិះគន់ស្ងាត់ៗពីអាមេរិក ដែលយល់ថា វាគឺជាកំហុសយុទ្ធសាស្ត្រដែលអាចធ្វើឲ្យជនស៊ីវិលអ៊ីរ៉ង់ជំទាស់នឹងការវាយលុកនេះ។ យោងតាមទិន្នន័យដែលចងក្រងដោយសារព័ត៌មាន Bloomberg អ៊ីរ៉ង់មានរោងចក្រថាមពលឧស្ម័នធម្មជាតិប្រហែល ១០០កន្លែង ដំណើរការ៕

អត្ថបទដែលទាក់ទង

ចិនព្រមានអំពីស្ថានភាពមិនអាចគ្រប់គ្រងបាន នៅមជ្ឈិមបូព៌ា ក្រោយមានការគំរាមកំហែងរបស់លោក Trump
2026/03/23 05:10:30 pm        2
ប្រមុខ IEA៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលមិនតិចជាងចំនួន ៤០ ខូចខាតធ្ងន់ធ្ងរ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា
2026/03/23 05:02:40 pm        2
រុស្ស៊ី៖ ស្ថានភាពនៅច្រកសមុទ្រហ័រមូស នឹងមានភាពប្រក្រតីឡើងវិញ នៅពេលដែលជម្លោះប្រឆាំងអ៊ីរ៉ង់ ត្រូវបានបញ្ចប់
2026/03/23 04:56:24 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនព្រមានអំពីស្ថានភាពមិនអាចគ្រប់គ្រងបាន នៅមជ្ឈិមបូព៌ា ក្រោយមានការគំរាមកំហែងរបស់លោក Trump

2026/03/23 05:10:30 pm
​ប្រមុខ IEA៖ ហេដ្ឋារចនាសម្ព័ន្ធថាមពលមិនតិចជាងចំនួន ៤០ ខូចខាតធ្ងន់ធ្ងរ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា
2026/03/23 05:02:40 pm
​រុស្ស៊ី៖ ស្ថានភាពនៅច្រកសមុទ្រហ័រមូស នឹងមានភាពប្រក្រតីឡើងវិញ នៅពេលដែលជម្លោះប្រឆាំងអ៊ីរ៉ង់ ត្រូវបានបញ្ចប់
2026/03/23 04:56:24 pm
​នាយករដ្ឋមន្ត្រីលីបង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងបញ្ជាប្រតិបត្តិការរបស់ក្រុមហេសបូឡា នៅលីបង់
2026/03/23 04:52:29 pm
​អេហ្ស៊ីបថ្កោលទោសការវាយប្រហាររបស់អ្នកតាំងលំនៅអ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីននៅតំបន់វេសបែង
2026/03/23 04:49:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/22 06:15:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/23 06:54:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/22 02:23:10 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am