ក្រសួងការពារជាតិអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា យន្តហោះចម្បាំងរបស់អារ៉ាប់រួម កំពុងទប់ទល់នឹងយានដ្រូន និងមីស៊ីលតម្រេង់គោលដៅដែលបាញ់ឆ្ពោះទៅប្រទេសនេះពីអ៊ីរ៉ង់។

ក្រសួងការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយថា៖«សំឡេងផ្ទុះដែលឮនៅតាមតំបន់ផ្សេងៗគ្នានៃប្រទេសនេះ គឺជាលទ្ធផលនៃការដែលយន្តហោះចម្បាំងរបស់អារ៉ាប់រួម ស្ទាក់ចាប់មីស៊ីលតម្រង់គោលដៅ និងយានដ្រូនដែលបាញ់ចេញពីអ៊ីរ៉ង់»។ ក្រសួងបានបន្ថែមថា៖«ប្រព័ន្ធការពារដែនអាកាស ត្រូវបានធ្វើឲ្យដំណើរការ ដើម្បីប្រឆាំងនឹងមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់»។
ក្រសួងមិនទាន់បានផ្តល់ព័ត៌មានអំពីប្រសិទ្ធភាពនៃការវាយបកទៅលើការវាយប្រហាររបស់អ៊ីរ៉ង់វិញនៅឡើយទេ៕
