អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់យោធិនទើបជ្រើសរើសថ្មី យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យពង្រឹងសមត្ថភាពខ្លួន

2026/03/23 11:19:14 pm        202

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ​ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ និងលើកទឹកចិត្តដល់យោធិន នៃកងរាជអាវុធហត្ថទើបជើសរើសថ្មី (ជាប់ជាស្ថាពរ) យកចិត្តទុកដាក់ខិតខំរៀនសូត្រ គោរពវិន័យ និងត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បី​ចូល​រួម​ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយ​តាម​រយៈ​ការ​ខិតខំ​រៀន​សូត្រ​នេះនឹ​ង​ក្លាយ​ជា​គំរូ​ល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការគិត និងការអនុវត្តការងារនាពេលអនាគត។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងជូនដំណើរយោធិនទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចំនួន៣៦នាក់​ នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ស្ពឺ​ ទៅកាន់វិទ្យាស្ថាន​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថកំបូល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦​ ។

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ពលរដ្ឋ​មានសិទ្ធិក្នុងការចូលរួមបម្រើការងារជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ហើយ​មន្ត្រី​រាជ​ការ​ម្នាក់ ​ឬកងកម្លាំងម្នាក់ ត្រូវបានដើរតួនាទីជាមន្ត្រីក្របខ័ណ្ឌដ៏ល្អ ក្នុងកិច្ចការបម្រើជាតិ និង​ប្រជាពលរដ្ឋ ។

ឯកឧត្តម​បានបន្ថែមថា ចំពោះកងកម្លាំងដែលទើបទទួលបានការជ្រើសរើសថ្មី នៃក្រប​ខណ្ឌ​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺគឺមានភារកិច្ចជាប់ខ្លួនចាំបាច់ គឺការហ្វឹកហ្វឺន ដែលផ្តល់​នូវ​មូលដ្ឋាន​មួយ​ចំនួន សម្រាប់ការបំពេញភារកិច្ចក្នុងនាមជាសមាជិកនៃកងយោធពលខេមរភូមិន្ទ ដូច្នេះ​ត្រូវ​ចាប់​យកឱកាសនេះ និងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ក្តាប់ឱ្យជាប់នូវការយល់ដឹង អំពី​ជីវិត​កង​ទ័ព របៀបរបបការងារកងទ័ព សំដៅដល់ការរស់នៅជាមួយគ្នា ហ្វឹកហ្វឺនរួមគ្នា សហការ​សាមគ្គី​ជួយគ្នា ដើម្បីសម្រេចបានភារកិច្ចរួម ។

អភិបាល​ខេត្ត​កំពង់ស្ពឺ​ ក៏បានក្រើនរំឭកបន្ថែមដល់យោធិន ត្រូវសិក្សាអំពីតួនាទីភារកិច្ចកងទ័ព សណ្តាប់ធ្នាប់វិន័យជួរទ័ព និងការ​អនុវត្ត​ក្រឹត្យ​ក្រម បទបញ្ជាដ៏ម៉ឺងម៉ាត់ ដើម្បីជាការលត់ដំខ្លួនឱ្យក្លាយជាយោធិនពេញលក្ខណៈ មាន​ស្មារតីភ្ញាក់រលឹក ម្ចាស់ការលើការគោរពវិន័យ ការបំពេញភារកិច្ច និងការទទួលខុសត្រូវ ក្នុង​នាម​បុគ្គល​ម្នាក់ៗ ក្នុងនាមក្រុមក៏ដូចជាក្នុងនាមកងទ័ពទាំងមូល ហើយត្រូវសិក្សា​អំពី​ជំនាញ​ចំណេះ​ដឹង​យោធា ឋានលេខា និងយុទ្ធវិធីផ្សេងៗ ដែលត្រូវទទួលបាន តាមរយៈការហ្វឹកហ្វឺន​ច្បាស់​លាស់ មានវិធីសាស្ត្រច្បាស់លាស់ រួមទាំងការហ្វឹកហ្វឺន ផ្នែកកាយសម្បទាផងដែរ ហើយ​ក្រោយ​ពី​វិលត្រឡប់មកពីហ្វឹកហាត់វិញ ត្រូវមានតួនាទីសំខាន់ ក្នុងការបម្រើប្រទេសជាតិ និង​ប្រជាពលរដ្ឋ ពិសេសនៅក្នុងដែនដីរដ្ឋបាលរបស់ខេត្តកំពង់ស្ពឺ ។

នៅក្នុង​ជំនួបនោះ ឯកឧត្តម​បណ្ឌិត ជាម​ ច័ន្ទ​សោភ័ណ បានគូសបញ្ជាក់ថា កាលពីសម័យប្រទេសមានសង្គ្រាម យើង​រួមកម្លាំងដើម្បីដណ្តើមយកភាពជោគជ័យ តែពេលនេះប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ​ហើយ ដូចនេះត្រូវចេះរស់នៅជាមួយសន្តិភាពការពារស្ថិរភាព រក្សាសេចក្តីសុខ ពិសេស​ត្រូវ​ចូល​រួម​ការពារឱ្យបានគង់វង្សនូវសុខសន្តិភាពនេះ ។ ជាងនេះ នៅពេលក្លាយខ្លួន​ជា​កង​កម្លាំង​ប្រដាប់​អាវុធក្រោយបញ្ចប់ការហ្វឹកហ្វឺន ត្រូវប្រើតួនាទី ភារកិច្ចក្នុងបេសកកម្ម​គឺ​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់ ក្នុងដែនដីដែលខ្លួនរស់នៅ ចាត់ទុកសុខទុក្ខប្រជាពលរដ្ឋជាធំ បានន័យថា ត្រូវ​បង្ក្រាបឱ្យបានរាល់បញ្ហាចោរកម្ម លួចឆក់ កាប់សម្លាប់ និងអំពើហឹង្សាគ្រប់បែបយ៉ាងទាំងអស់​ ៕ អត្ថបទ​បាន​សុខរិទ្ធិ

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        205
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        184
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm