នាយករដ្ឋមន្ត្រីលីបង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងបញ្ជាប្រតិបត្តិការរបស់ក្រុមហេសបូឡា នៅលីបង់

2026/03/23 11:52:29 pm        66

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam កាលពីថ្ងៃអាទិត្យ (ទី២២ ខែមីនា ឆ្នាំ២០២៦) បាននិយាយថា សមាជិកនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) កំពុងបញ្ជាប្រតិបត្តិការរបស់ក្រុមហេសបូឡា នៅក្នុងសង្គ្រាមដែលកំពុងបន្តមាន ប្រឆាំងនឹងអ៊ីស្រាអែល។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន Al Hadath លោក Salam បានរិះគន់ម្តងទៀតទៅលើក្រុមហេសបូឡាថា បានអូសទាញប្រទេសលីបង់ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយការបាញ់រ៉ូកែតទៅអ៊ីស្រាអែល។

ដោយសំដៅទៅលើមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃបើកឆាកសង្គ្រាម លោកបានលើកឡើងថា៖ «វាត្រូវបានប្រកាសថា សង្គ្រាមនេះ គឺជាការសងសឹក ចំពោះការធ្វើឃាតលោក Khamenei ដូច្នេះនេះមានន័យថា សង្គ្រាមនេះត្រូវបានធ្លាក់មកលើយើង ទាំងដែលយើងមិនចង់»។

ហើយដោយសំដៅទៅលើឧប្បត្តិហេតុដែលយានដ្រូនផលិតដោយអ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអង់គ្លេស នៅប្រទេសស៊ីប កាលពីដើមខែមីនា លោក Salam បានបញ្ជាក់ថា៖ «នោះគឺជាកងឆ្មាំបដិវត្តន៍ ដែលមានវត្តមាន ហើយជារឿងគួរឲ្យសោកស្ដាយ កំពុងគ្រប់គ្រងប្រតិបត្តិការយោធានៅលីបង់»។ លោកបានបន្ថែមថា៖ «មនុស្សទាំងនោះបានក្លែងបន្លំលិខិតឆ្លងដែន និងចូលប្រទេសដោយខុសច្បាប់«។

យានដ្រូនផលិតដោយអ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអង់គ្លេសមួយកន្លែង នៅស៊ីប កាលពីដើមខែមីនា ដោយទីក្រុង Nicosia បានប្រាប់ថា យានដ្រូននេះទំនងជាត្រូវបានបាញ់ដោយក្រុមហេសបូឡា ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ នៅលីបង់ មិនមែនមកពីអ៊ីរ៉ង់ដោយផ្ទាល់ឡើយ។ លោក Salam បានសំដៅទៅលើកងកម្លាំងការពារបដិវត្តន៍ ដែលប្រកាសពីប្រតិបត្តិការរួមគ្នា ជាមួយក្រុមហេសបូឡាប្រឆាំងនឹងអ៊ីស្រាអែលថា ជាភស្តុតាងនៃការបញ្ជារបស់ពួកគេលើសង្គ្រាម នៅលីបង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        201
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        188
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm