នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយក្នុងទីក្រុងញូវដែលីនាថ្ងៃចន្ទនេះថា ពួកយើងត្រូវតែត្រៀមខ្លួនសម្រាប់ផលប៉ះពាល់រយៈពេលយូរដោយសារសង្រ្គាមអ៊ីរ៉ង់ ។
លោកបានថ្លែងបែបនេះ ទៅកាន់សភាជាន់ទាប ស្តីពីជម្លោះនៅអាស៊ីខាងលិច និងផលប៉ះពាល់របស់វាលើប្រទេសរបស់លោក ។

ជម្លោះដែលបានចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែកុម្ភៈនេះ បានធ្វើឲ្យបិទការដឹកជញ្ជូនដោយប្រសិទ្ធិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលសំខាន់ចំពោះការនាំចូលឧស្ម័នរបស់ឥណ្ឌា ។
លោក Modiបានបញ្ជាក់ឡើងវិញពីគោលជំហររដ្ឋាភិបាលរបស់លោក ក្នុងការការពារតម្រូវការថាមពលរបស់ពលរដ្ឋនៅទូទាំងប្រទេស ។
លោកនិយាយថា ឥណ្ឌាមានប្រេងបម្រុងយុទ្ធសាស្រ្តជាង ៥,៣លានតោន ហើយការងារកំពុងធ្វើឡើង ដើម្បីបង្កើតប្រេងបម្រុង ៦,៥លានតោន ។
ការចម្រាញ់ប្រេងនៅឥណ្ឌា ដែលមានស្តុកប្រេងឆៅតិចជាងប្រទេសនាំចូលប្រេងអាស៊ីធំៗផ្សេងទៀតនោះ ប្រញាប់ប្រញាល់កក់ប្រេងរុស្ស៊ី ក្រោយសហរដ្ឋអាមេរិកដកចេញទណ្ឌកម្មបណ្តោះអាសន្នកាលពីពេលថ្មីៗនេះ ៕
