ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែមីនានេះ រដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង រួមទាំងមន្ត្រីក្រោមឱវាទ បានបន្តចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតចំនួន ៩០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងពិធីចែកអំណោយនោះ លោក ធឹម សំអាន ក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ទាំងអស់គ្នា ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ ៣កុំនិង៣ការពារ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្តាច់អោយបាននូវការរីករាលដាលជំងឺកូវីដ-១៩ អូមីក្រុង។
អំណោយដែលត្រូវប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ១០គីឡូ មី ចំនួន ១៥កញ្ចប់ ទឹកស៊ីអ៊ីវ ២ដប ជែល១ដប និងម៉ាស់១កញ្ចប់៕ អត្ថបទ៖ កុម្ភះ






