តម្លៃប្រេងបានធ្លាក់ថ្លៃជាង ១៣ភាគរយនៅថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងបញ្ជាឲ្យយោធាផ្អាកការវាយប្រហារណាមួយលើរោងចក្រថាមពលអ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ។

លោក Trump បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកមាននូវការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាពជាមួយអ៊ីរ៉ង់ ។
លោកបានបង្ហោះនៅលើបណ្ដាញព័ត៌មានសង្គម Truth Social របស់លោកថា លោករីករាយនឹងប្រាប់អ្នកទាំងអស់គ្នាថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ មាននូវការសន្ទនាដ៏ល្អ និងប្រកបដោយផលិតភាព ទាក់ទងនឹងដំណោះស្រាយពេញលេញ និងជារួមនៃអរិភាពរបស់ពួកយើង នៅតំបន់មជ្ឈិមបូព៌ា ។
សូមបញ្ជាក់ថា តម្លៃប្រេងឆៅ បានធ្លាក់ចុះប្រហែល ១៧ដុល្លារ ឬស្មើនឹង ១៥ភាគរយ មកនៅតម្លៃ ៩៦ដុល្លារ ក្នុង ១បារ៉ែល គិតត្រឹមវេលាម៉ោង ១១ និង ៨នាទី ម៉ោងសកល ខណៈប្រេងឆៅអាមេរិកបានធ្លាក់ថ្លៃ ១៣ដុល្លារ ឬស្មើនឹងប្រហែល ១៣,៥ភាគរយ មកនៅតម្លៃ ៨៥,២៨ដុល្លារ ក្នុង ១បារ៉ែល ៕
