លោក Leonid Mikhelson គឺជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Novatek និយាយប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីនាថ្ងៃចន្ទនេះថា ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរ៉ាវ(LNG)ធំបំផុតរបស់រុស្ស៊ី Novatek បានចុះហត្ថលេខាលើកិច្ចព្រមព្រៀបបឋមជាមួយក្រុមហ៊ុនទិញរបស់វៀតណាម ហើយពួកគេត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមផ្គត់ផ្គង់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃទៅកាន់ទីក្រុងមូស្គូ ។
ក្រុមហ៊ុន Novatek បានចរចាជាមួយក្រុមហ៊ុនទិញអស់រយៈពេលជាង ៥ឆ្នាំមកហើយ ហើយកិច្ចព្រមព្រៀងផ្គត់ផ្គង់បឋម ត្រូវបានចុះហត្ថលេខាជាមួយពួកគេ ។ ក្រុមហ៊ុន PetroVietnam Gas បានជួបពិភាក្សាជាមួយក្រុមហ៊ុន Novatek ។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមានក្នុងខែនេះថា រុស្ស៊ី អាចនឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ដោយសារផលប៉ះពាល់បន្ទាន់ ហើយនិងស្វែងរកការប្តេជ្ញាចិត្តយូរអង្វែងនៅកន្លែងផ្សេងទៀត ។
ខណៈពេលនោះដែរ តម្លៃប្រេងឆៅបានធ្លាក់ថ្លៃជាង ១៣ភាគរយនៅថ្ងៃចន្ទនេះ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា លោកនឹងបញ្ជាឲ្យយោធាផ្អាកការវាយប្រហារណាមួយលើរោងចក្រថាមពលអ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ពួកគេ ។
តម្លៃប្រេងឆៅ បានធ្លាក់ចុះប្រហែល ១៧ដុល្លារ ឬស្មើនឹង ១៥ភាគរយ មកនៅតម្លៃ ៩៦ដុល្លារ ក្នុង ១បារ៉ែល គិតត្រឹមវេលាម៉ោង ១១ និង ៨នាទី ម៉ោងសកល ខណៈប្រេងឆៅអាមេរិកបានធ្លាក់ថ្លៃ ១៣ដុល្លារ ឬស្មើនឹងប្រហែល ១៣,៥ភាគរយ មកនៅតម្លៃ ៨៥,២៨ដុល្លារ ក្នុង ១បារ៉ែល ៕