មជ្ឈមណ្ឌល​ពហុ​កីឡដ្ឋាន​សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​លេច​រូបរាង​ឡើង​ក្នុង​ខេត្ត​ពោធិ៍សាត់​ឆាប់ៗ​ខាងមុខនេះ

2022/03/30 05:45:41 pm        205

​ខេត្ត​ពោធិ៍សាត់៖ ស្ថិត​នៅក្រោម​ដំបូល​នៃ​សន្តិភាព​យ៉ាង​ពេញលេញ ប្រទេស​កម្ពុជា​មានការ​អភិវឌ្ឍន៍រីកចម្រើន​ឆ្ពោះ​ទៅមុខ​ជានិច្ច​ បើ​ទោះជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​វិបត្តិ​សកល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​តែ​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ជា​បន្តបន្ទាប់ ​ដើម្បី​បម្រើ​ដល់ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ។​

​ជាក់ស្ដែង​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កំពុង​ចាប់ផ្ដើម​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពហុកីឡាដ្ឋាន​ដ៏​ធំ​មួយ​លើ​ផ្ទៃដី​ប្រមាណ​ ២៥​ហិកតា​នៅ​ម្ដុំ​វាល​សម្តេច​យស ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ជាប់​នឹង​កំណាត់​ផ្លូវជាតិ​លេខ​៥ ដោយ​សាង​សង់ឡើងដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​ចូលរួម​ក្នុងការ​អភិវឌ្ឍ​វិស័យ​កីឡា ខណៈពេលដែល​ប្រទេស​កម្ពុជា​កំពុង​ឈានឆ្ពោះ​ទៅធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន (Sea Game 2023)។​ ​មជ្ឈមណ្ឌល​នេះ​គ្រោង​នឹងដាក់​ឈ្មោះ​ជា​ផ្លូវការ​ថា មជ្ឈមណ្ឌល​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន ( SAMDACH HUN SEN SPORT CENTER) ដើម្បី​សម្តែង​ការដឹងគុណ​ដល់សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លះបង់​គ្រប់យ៉ាង​ក្នុង​ស្វែងរក និង​ថែរក្សា​សន្តិភាព​ជូន​ជាតិ​មាតុភូមិ កែប្រែ​ពី​តំបន់​ដែល​ធ្លាប់តែ​ជា​សមរភូមិ​សង្គ្រាមមកជា​តំបន់​មានការ​អភិវឌ្ឍន៍​រីកចម្រើន ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​កំពុង​សិក្សា​ប្លង់​បញ្ចប់ រួច​នឹងធ្វើ​ការដាក់អោយ​ដេញថ្លៃ​សាងសង់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នេះ​ជាការ​លើកឡើង​របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង ដែលជា​អ្នក​ផ្តួចផ្តើម​ក្នុងការ​កសាង​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង។​

​ទីតាំង​សម្រាប់​សាងសង់​មជ្ឈមណ្ឌល​ពហុ​កីឡដ្ឋាន​នេះ បាន​ឈូសឆាយចាក់ដី​រួចរាល់​ហើយ ដោយ​ក្នុង​គម្រោងរួមមាន​ការសាងសង់​ទីលាន​បាល់ទាត់​ខ្នាត​អន្តរជាតិ​, ទីលាន​មហោស្រព​,​ទីលាន​បាល់ទះ, បាល់បោះ​, ទីលាន​រត់ប្រណាំង​, ទីលាន​វាយ​សី​, កន្លែង​អង្គុយ​ទស្សនា​, កន្លែង​ហាត់ប្រាណ​, សួនច្បារ​, កន្លែង​ក្មេង​លេង​, កន្លែង​អង្គុយលេង​, ស្រះ​ទឹក និង​កន្លែង​ចត​រថយន្ត​ជាដើម៕

អត្ថបទ៖ ខេត្ត​ពោធិ៍សាត់

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm