អ៊ីស្រាអែល វាយប្រហារភាគខាងត្បូងទីក្រុងបេរូត និងនិយាយថា បានចាប់ខ្លួនសមាជិកក្រុមហេសបូឡា

2026/03/24 03:30:49 pm        124

ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ជាការវាយប្រហារលើកដំបូងលើទីតាំងលាក់ខ្លួនរបស់ក្រុមហេសបូឡាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខណៈយោធាបាននិយាយថា បានចាប់ខ្លួនសមាជិកពីរនាក់នៃក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងប្រទេសលីបង់។ ការវាយប្រហាររបស់អ៊ីស្រាអែលនៅពេលដំបូង បានធ្លាក់ទៅលើតំបន់ Hazmieh ដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្តនៅជិតទីក្រុងបេរូត ដោយអ៊ីស្រាអែលនិយាយថា បានកំណត់គោលដៅលើសមាជិកនៃកងប្រតិបត្តិការបរទេសរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់។

យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុង «វាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡានៅក្នុងទីក្រុងបេរូត» បន្ទាប់ពីបានអំពាវនាវឱ្យប្រជាជនចាកចេញពីតំបន់ជាយក្រុងភាគខាងត្បូងជាមុន។ប្រទេសលីបង់ ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ូក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលនៅថ្ងៃទី២ ខែមីនា ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនិងអាមេរិក។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបើកការវាយប្រហារនៅទូទាំងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.០៣៩ នាក់ និងបានបញ្ជូនកងទ័ពជើងគោកទៅកាន់ភាគខាងត្បូងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ កងទ័ពអ៊ីស្រាអែលបាននិយាយថា «ក្នុងអំឡុងពេលសកម្មភាពមួយដើម្បីកំណត់ទីតាំងអាវុធនៅភាគខាងត្បូងប្រទេសលីបង់ កងទ័ពអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណភេរវករកងកម្លាំង Radwan ហេសបូឡាប្រដាប់អាវុធជាច្រើននាក់ ដែលកំពុងមានផែនការបាញ់មីស៊ីលប្រឆាំងរថក្រោះ។ កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានប្រកាសកាលពីថ្ងៃចន្ទថា ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង Naqura ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង ដែលទំនងជាបាញ់ដោយ «អង្គភាពគ្មានរដ្ឋ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm