អ៊ុយក្រែនអះអាងថា ខ្លួនមានភស្តុតាង «ដែលមិនអាចប្រកែកបាន» ថា រុស្ស៊ីកំពុងផ្តល់ចារកម្មសម្ងាត់ឱ្យអ៊ីរ៉ង់

2026/03/24 03:33:29 pm        154

កាលពីថ្ងៃចន្ទ (២៣ មីនា) លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ភ្នាក់ងារចារកម្មសម្ងាត់យោធារបស់អ៊ុយក្រែន មានភស្តុតាង «ដែលមិនអាចប្រកែកបានឡើយ» ថា រុស្ស៊ីនៅតែបន្តផ្តល់ព័ត៌មានសម្ងាត់ឱ្យដល់ប្រទេសអ៊ីរ៉ង់ ហើយសកម្មភាពបែបនេះ អាចត្រឹមតែអូសបន្លាយសង្គ្រាមដ៏ក្ដៅគគុកនៅមជ្ឈិមបូព៌ាប៉ុណ្ណោះ។

លោក Zelenskyy បានបង្ហោះសារលើបណ្តាញសង្គម X បន្ទាប់ពីជំនួបជាមួយប្រធានភ្នាក់ងារសម្ងាត់យោធាអ៊ុយក្រែនថា៖ «រុស្ស៊ីកំពុងប្រើប្រាស់សមត្ថភាពចារកម្មផ្ដល់សញ្ញា និងប្រព័ន្ធអេឡិចត្រូនិកចារកម្មផ្ទាល់ខ្លួន ក៏ដូចជាផ្នែកខ្លះនៃទិន្នន័យដែលទទួលបានតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូនៅមជ្ឈិមបូព៌ា»។

ក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បានបន្តថា៖ «មានភស្តុតាងកាន់តែច្រើនឡើងៗ» អំពីកិច្ចប្រឹងប្រែងបន្តបន្ទាប់របស់រុស្ស៊ី ក្នុងការបញ្ជូនចារកម្មសម្ងាត់ទៅឱ្យអ៊ីរ៉ង់។ លោកបន្ថែមថា៖ «ទីផ្សារបាននិងកំពុងមានប្រតិកម្មអវិជ្ជមានរួចទៅហើយ ហើយបញ្ហានេះកំពុងធ្វើឱ្យស្ថានភាពប្រេងឥន្ធនៈក្នុងប្រទេសជាច្រើនមានភាពស្មុគស្មាញយ៉ាងខ្លាំង។ តាមរយៈការជួយរបបដឹកនាំអ៊ីរ៉ង់ឱ្យបន្តរស់រាន និងអាចវាយប្រហារបានកាន់តែត្រឹមត្រូវ រុស្ស៊ីគឺច្បាស់ណាស់ថាកំពុងអូសបន្លាយសង្គ្រាម»។

រុស្ស៊ី ធ្លាប់បានចេញមុខបដិសេធរួចទៅហើយជុំវិញបញ្ហានេះ។ កាលពីសប្តាហ៍មុន វិមានក្រឹមឡាំងបានច្រានចោលរបាយការណ៍របស់កាសែតអាមេរិក Wall Street Journal ដែលថា រុស្ស៊ីបានចែករំលែករូបភាពពីផ្កាយរណប និងបច្ចេកវិទ្យាដ្រូនដែលត្រូវបានកែលម្អទៅឱ្យអ៊ីរ៉ង់ ដោយហៅរបាយការណ៍នោះថាជា «ព័ត៌មានក្លែងក្លាយ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm