សម្ព័ន្ធ​ណា​តូ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ផ្ដល់​ជំនួយ​យោធា​ដល់​អ៊ុយ​ក្រែ​ន

2022/03/30 05:57:00 pm        1.4 K

​អឺរ៉ុប៖ សារព័ត៌មាន Bloomberg​ បាន​រាយការណ៍​ដោយ​ដកស្រង់​ចេញពី​ប្រភព​ និង​ឯកសារ​ជាច្រើន​ថា សម្ព័ន្ធមិត្ត​អង្គការ​ណា​តូ​បាន​ប្រកែក​គ្នា​ខ្លាំង​ៗអំពី​ការ​បង្កើន​ការ​ផ្ដល់​ជំនួយ​យោធា​ របស់​ប្លុក​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួ​យ​នេះ​ដែល​គួរតែ​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន និង​ការ​រំពឹង​ទុក​នៃ​ជំនួប​ចរចា​ជាមួយ​ប្រទេស​រុស្ស៊ី។​

​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​គេ​និយាយ​ថា ប្រកាន់ខ្ជាប់​អំពី​បំណង​ចង់​បញ្ចៀស​សង្គ្រាម​ដោយ​ផ្ទាល់​ជាមួយ​រុស្ស៊ី ហើយ​ថែមទាំង​បាន​ស្នើ​ថា លោក​ប្រធានាធិបតី Vladimir Putin អាច​នឹង​ដាក់​ពង្រាយ​អាវុធ​ប្រល័យ​លោក ឬ​នុយក្លេអ៊ែរ ប្រសិនបើ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ទាំងនោះ​ផ្ដល់​អាវុធ ​ឲ្យ​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន​ច្រើន​ហួស​ប្រមាណ​នោះ​។ មន្ត្រី​បារាំង​មួយ​រូប​ត្រូវ​គេ​ដកស្រង់​សម្ដី​ដោយ​និយាយ​ថា ការ​បញ្ជូន​រថក្រោះ និង​យន្តហោះ​ចម្បាំង​ទៅ​អ៊ុយ​ក្រែ​ន​អាច​ក្លាយ​ជា​ការ​យក​ប្រេង​ចាក់​លើ​ភ្លើង​ទៅវិញ​ទេ​។​

ឯកសារ​មួយ​ច្បាប់​ត្រូវ​បាន​ពិពណ៌នា​ដោយសារ​ព័ត៌មាន Bloomberg ដោយ​បញ្ជាក់​ថា ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​ឈរ​លើ​ទស្សនៈ​ថា ការ​ដឹក​ជញ្ជូន​អាវុធ​ទៅកាន់​រដ្ឋធានី​គី​វគួរ​ត្រូវ​កំណត់ ​ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ហេតុការណ៍​នានា​អាច​ដុត​បញ្ឆេះ​ជម្លោះ​ឲ្យ​រីក​កាន់​តែ​ធំ​គ្រប់គ្រង​លែង​បាន​។ ​របាយការណ៍​ដដែល​នេះ​និយាយ​ថា ផ្ទុយទៅវិញ ក្រុម​មេដឹកនាំ​មកពី​ចក្រភព​អង់គ្លេស រដ្ឋ​តំបន់​បាល់​ទិ​ក និង​ភាគច្រើន​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត បាន​អំពាវនាវ​ឲ្យ​សម្ព័ន្ធមិត្ត​បញ្ជូន​គ្រឿង​សព្វាវុធបន្ថែម​ទៀត​ទៅកាន់​អ៊ុយ​ក្រែ​ន​ រួម​ទាំង​អាវុធ​ដែល​មាន​សមត្ថភាព​កម្ទេច​យន្តហោះ​ចម្បាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm