វិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរ ស្របពេលភាពតានតឹងខ្លាំងរវាងអាមេរិក និងអ៊ីរ៉ង់ នៅច្រកសមុទ្រហ័រមូស(Hormuz)

2026/03/24 05:54:36 pm        130

ទីផ្សារថាមពលសកលកំពុងប្រឈមនឹងការរំខានដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមការរំខានជាច្រើនរយៈពេលជាច្រើនទសវត្សរ៍ ដោយទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលកំពុងបន្តបានកាត់បន្ថយការផ្គត់ផ្គង់ប្រេងប្រហែល ១១ លានបារ៉ែលក្នុងមួយថ្ងៃពីការផ្គត់ផ្គង់ប្រេងសកល ដែលជាផលប៉ះពាល់ធំជាងវិបត្តិប្រេងនាពេលកន្លងមក។

ភាពតានតឹងចុងក្រោយនៅមជ្ឈិមបូព៌ា ពេលនេះបានរុញឲ្យតម្លៃប្រេងនិងឧស្ម័ន ហក់ឡើងខ្ពស់កប់ពពកកាលពីថ្ងៃចន្ទ។ 

លោក Fatih Birol នាយកប្រតិបត្តិ IEA បានប្រាប់ក្លឹបសារព័ត៌មានជាតិនៅទីក្រុង កង់បេរ៉ា (Canberra) ប្រទេសអូស្ត្រាលី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ការរំខានបច្ចុប្បន្នលើសពីការខាតបង់ការផ្គត់ផ្គង់រួមគ្នានៃវិបត្តិថាមពលឆ្នាំ ១៩៧៣ និង ១៩៧៩ ទៅទៀត។

កាលពីថ្ងៃទី ១១ មីនា ប្រទេសជាសមាជិក IEA បានយល់ព្រមបញ្ចេញប្រេងចំនួន ៤០០ លានបារ៉ែលពីប្រេងបម្រុងយុទ្ធសាស្ត្រ ប្រហែល ២០% នៃស្តុកសរុប ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឆៅសកល។ ខណៈការបញ្ចេញនេះអាចបន្ធូរបន្ថយសម្ពាធទីផ្សារ លោក Birol បានសង្កត់ធ្ងន់ថា វាមិនមែនជាដំណោះស្រាយរយៈពេលវែងនោះទេ។ លោកថា ដំណោះស្រាយសំខាន់បំផុតតែមួយគត់ គឺការបើកច្រកសមុទ្រហ័រមូស(Hormuz)ឡើងវិញ។

ច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងប្រហែល ២០% នៃពិភពលោកឆ្លងកាត់ ថ្មីៗនេះបានក្លាយជាចំណុចក្ដៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានគំរាមវាយប្រហារលើរោងចក្រថាមពល និងទីតាំងស្តុកថាមពលរបស់អ៊ីរ៉ង់ ប្រសិនបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រនេះទេ។ ទន្ទឹមនឹងនោះ អ៊ីរ៉ង់បានប្រឆាំងនឹងការគំរាមកំហែងនេះ ហើយបានសង្កត់ធ្ងន់ថា ច្រកសមុទ្រនេះត្រូវបានបិទសម្រាប់តែអ្នកឈ្លានពានប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm