កម្មវិធីរត់កម្សាន្ដ អបអរបុណ្យទន្លេ ថ្ងៃសុក្រនេះ មានអ្នកចូលរួមលើសការរំពឹង ខណៈ​គណៈកម្មការ​នឹង​ចែកអាវ ២ថ្ងៃមុនថ្ងៃរត់

2026/03/24 06:05:37 pm        148

នៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ចាប់ពីថ្ងៃទី២៧ ដ​ល់​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយក្រសួងទេសចរណ៍ រួមជាមួយ​រដ្ឋបាល​ខេត្ត ​បានត្រៀមរៀបចំកម្មវិធីកម្សាន្ដជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែល​នឹង​ប្រព្រឹត្ត​ទៅក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នេះ។

ជាមួយគ្នា អ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងត្រូវរៀបចំនាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រហូតមានការចុះឈ្មោះលើសការរំពឹងទុក ខណៈ​គណៈកម្មការ​នឹងរៀបចំចែកអាវយឺត តាមការកំណត់រយៈពេល ២ថ្ងៃមុនកម្មវិធីមកដល់ នា​ថ្ងៃ​ទី​២៥-២៦ ខែមីនានេះ។

ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធាន​អនុ​គណៈកម្មការ​រៀបចំ​សកម្ម​ភាពកីឡា អបអរព្រឹត្តិការណ៍បុណ្យទន្លេ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ គណៈ​កម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះសរុប ២,២៣៣នាក់ ។ នេះគឺជាតួ​រ​លេខ​លើស​ពី​ការ​រំពឹង​ ដ្បិតក្នុងកិច្ចប្រជុំ កាលពីថ្មីៗ ផ្អែកលើសន្ទុះនៃការចុះឈ្មោះ ឯកឧត្តម​សង្ឃឹម​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ១,៥០០នាក់ ទៅ ២,០០០នាក់ប៉ុណ្ណោះ។

ក្នុងនាមអនុគណៈកម្មការរៀបចំ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការ​គាំទ្រ ​និងចូលរួមយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីត្រៀមចូលរួមរត់លេងកម្សាន្ដ ក្នុង​ន័យ​ដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ផង និងជាចលនា​លើក​កម្ពស់​សុខ​ភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពកីឡា ផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ ផង។

ឯកឧត្តមបន្ដទៀតថា ក្នុងចំណោមអ្នកចុះឈ្មោះជាង ២ពាន់ ដូចបាន​កំណត់​ក្នុង​ការ​ជូន​ដំណឹង​នា​ពេល​ថ្មីៗ សម្រាប់អ្នកចុះឈ្មោះ ១,៥០០នាក់ដំបូង ក្រសួង​នឹង​មាន​រៀបចំ​អាវ​យឺត​ដ៏​ស្រស់​ស្អាត​សម្រាប់​ចែកជូនម្នាក់ ១ ហើយរដ្ឋបាលខេត្តក្រចេះ នឹងផ្ដល់ក្រមា ម្នាក់ ១ បន្ទាប់ពីរត់បញ្ចប់​ទី ​ដែលគ្រោងនឹងមានការអញ្ជើញចូលរួមបំពាក់ក្រមាផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួង​ទេស​ចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ចំពោះអាវយឺត ក្រុមការ​ងារ​អនុ​គណៈកម្មការ​រៀបចំសកម្មភាពកីឡា នឹងរៀបចំចែកជូន រៀងរាល់ម៉ោងធ្វើការ នាថ្ងៃទី២៥-២៦ ខែមីនានេះ នៅមុខសាលាខេត្តក្រចេះ។

បន្ថែមលើនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះ​បី​បាន​ចុះ​ឈ្មោះក្ដី​ ឬមិនបានចុះឈ្មោះក្ដី ហើយទទួលបានអាវយឺតក្ដី ឬពុំទទួលបានក្ដី អាចចូល​រួម​រ​ត់​លេង​កម្សាន្ដ​ឲ្យ​បានច្រើនកុះករ នាព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ដ្បិតគណៈកម្មការ​រៀបចំ​បាន​ត្រៀម​នូវ​ភេសជ្ជៈ ទឹក និងអាហារសម្រន់ជាផលិតផលក្នុងខេត្តជាច្រើន ដូចជាក្រូចថ្លុងកោះទ្រង់ ក្រឡាន ជាដើម សម្រាប់ផ្ដល់ជូនអ្នកចូលរួមរត់ដោយឥតគិតថ្លៃ ។ តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមដោយសប្បាយរីករាយទាំងអស់គ្នា។

គួរដឹងថា បុណ្យបុណ្យទន្លេ លើកទី១០ ដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំនៅខេត្តក្រចេះ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីម្ចាស់ផ្ទះ បានត្រៀមកម្មវិធីសំខាន់ៗជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន រួមមានរត់កម្សាន្ដ ៥គីឡូម៉ែត្រ, កីឡាហោះហើរ, កីឡាវាយសី, អុក និងកីឡាប្រជាប្រិយ ដូចជាលេងរែក លោតម៉ឹក និងបោះអង្គញ់ជាដើម ដើម្បីផ្ដល់នូវទស្សនីយភាព និងបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលនឹងចូលរួមលេងកម្សាន្ដនាឱកាសនោះ៕ អត្ថបទ លី ឈុនឡា


 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        114
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        127
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm