បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិវៀតណាមបានបិទបញ្ចប់វគ្គជំរុះ World Cup ជុំទី៣ របស់ខ្លួនជាមួយនឹងលទ្ធផលស្មើ ១-១ នៅទឹកដីជប៉ុនល្ងាចម្សិលមិញនេះ។ ក្រុមម្ចាស់ផ្ទះជប៉ុនដែលមានឱកាសលើសលុបក្នុងការប្រកួត ពោលគឺឱកាសស៊ុតដល់ទៅ ៦លើកតែមិនសំរេច ខណៈវៀតណាមមានឱកាសតែ ១លើកក៏តែតបញ្ចូលទីបានសំរេចដោយ Nguyen Thanh Binh នៅនាទីទី២០។
ជប៉ុនតាមស្មើវិញត្រូវរង់ចាំដល់វគ្គទី២ ទើបខ្សែការពារ Maya Yoshida ធ្វើបានសំរេច។ គ្រូបង្វឹកវៀតណាមលោក Park Hang-seo បានចាត់ទុកលទ្ធផលស្មើនៅទឹកដីជប៉ុនលើកនេះ ជាជោគជ័យសំរាប់ក្រុមវៀតណាម បើទោះជាវគ្គជំរុះជុំទី៣ នេះវៀតណាមឈ្នះតែមួយប្រកួតស្មើមួយប្រកួត និងចាញ់ដល់ទៅ ៨ប្រកួតក៏ដោយ។ នៅក្នុងពូល A នេះមិនមានការប្រកួតតានតឹងនៅប្រកួតចុងក្រោយនេះឡើយ ដោយតំណែងលេខ ១ និងលេខ ២ រកបានរួចរាល់ និងតំណែងលេខ ៣ វគ្គ Play-Off ក៏ធានាបានរួចរាល់ដែរ។

ពីរប្រកួតផ្សេងទៀតក្នុងពូល A នេះ អូម៉ង់យកឈ្នះចិន ២-០ និងអារ៉ាប៊ីសាអ៊ូឌីតយកឈ្នះអូស្ត្រាលី ១-០។ លេខ ១ អារ៉ាប៊ីសាអ៊ូឌីត និងលេខ ២ ជប៉ុនបានកក់កៅអីនៅកាតារួចរាល់ ខណៈក្រុមលេខ ៣ អូស្ត្រាលីត្រូវលេងវគ្គ Play-Off ទល់នឹងអារ៉ាប់រួមនៅខែមិថុនា៕
អត្ថបទ៖នាង សុភាវុធ