រដ្ឋមន្រ្តីកិច្ចការនារី លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យពង្រឹងគុណភាព និងស្តង់ដារដល់អ្នកប្រើប្រាស់

2026/03/24 11:56:15 am        159

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លើកទឹកចិត្តដល់សមាគមសហគ្រិនកម្ពុជា និងសហគ្រិនស្ត្រីទាំងអស់ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាព និងស្តង់ដារផលិតផល ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពីសំណាក់អតិថិជន ទាំងក្នុងស្រុក និងអន្តរជាតិ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៥ និងផែនការទិសដៅឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍ឆាំ្នទី១៤ របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ក្រោមប្រធានបទ "ស្ត្រី រួមគ្នាដើម្បីភាពរីកចម្រើន និងចីរភាព”នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ថា ខណៈពេលពិភពលោកបច្ចុប្បន្នកំពុងមានភាពតានតឹង ភាពមិនប្រាកដប្រជា និងមានជម្លោះប្រដាប់អាវុធនៅតាមតំបន់មួយចំនួន រួមទាំងការវិវត្តយ៉ាងលឿននៃរបត់សេដ្ឋកិច្ច ដែលបន្តបង្កើត ឱ្យមានបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ និងសហគ្រិនស្ត្រីផងដែរ។ ការណ៍នេះ សូមបងប្អូនស្ត្រីសហគ្រិន ត្រូវបន្តអភិវឌ្ឍ សមត្ថភាព សាមគ្គីភាព គាំទ្រគ្នាទៅវិញទៅមក ថែរក្សាសុខុមាលភាពរបស់អាជីវកម្ម និងផ្ទាល់ខ្លួន ជាពិសេសពង្រឹងសមត្ថភាពធន់ ក្នុងការឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងសង្គម។

 លោកជំទាវកិត្តិបណ្ឌិត បន្ថែមថា ខណៈដែលកម្ពុជាមានបញ្ហាភាពតានតឹងនៅតាមតំបន់ព្រំដែន, ស្ថិតក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជាបានបង្ហាញសាមគ្គីភាពយ៉ាងមុតមាំ ក្នុងការគាំទ្រផលិតផលក្នុងស្រុក បញ្ហានេះសូមលើកទឹកចិត្តឱ្យសមាគម និង សហគ្រិនស្ត្រីទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព និងស្តង់ដារផលិតផល ក៏ដូចជាសេវាកម្មរបស់ខ្លួន ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ក្នុងនាមជាសហគ្រិនកម្ពុជា ដើម្បីកសាង និងរក្សាឱ្យបាននូវទំនុកចិត្តពីសំណាក់អតិថិជន ទាំងក្នុងជាតិនិងអន្តរជាតិ។

ចំណែកមសហគ្រិនជាស្រ្តី បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹង និងពង្រីកអាជីវកម្ម ជំរុញផលិតទំនិញបម្រើតម្រូវការ ទីផ្សារ បច្ចុប្បន្នបាននិងកំពុងបង្ហាញឱ្យឃើញនូវភាពរឹងមាំជាបណ្តើរៗ ក្នុងកិច្ចដំណើរការអាជីវកម្ម ជាពិសេសផលិត និងវេចខ្ចប់ ផលិតផលបម្រើការហូបចុកប្រចាំថ្ងៃ ពោលគឺឆ្លើយតបទៅនិងតម្រូវទីផ្សារបច្ចុប្បន្ន ដែលនេះជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដែល បានកំពុងជំរុញលើកកម្ពស់ខ្សែផលិតកម្មក្នុងស្រុក។

លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា លើកឡើងថា គោលបំណងរៀបចំព្រឹត្តិការណ៍នេះ ពិតជាមាន សារៈសំខាន់ណាស់ ក្រៅពីការធ្វើរបាយការណ៏ជូនដល់សមាជិកា ក្រសួងពាក់ពន្ធ័ និងដៃគូរសហការនានា កម្មវិធីនេះក៏បានរៀបចំតាំង បង្ហាញផលិតផល សេវាកម្មរបស់សហគ្រិនស្ត្រី ដើម្បីភ្ជាប់បណ្ដាញអាជីវកម្ម បង្កើតភាពស្និទ្ធស្នាល រួមទាំងធ្វើបទបង្ហាញជូន សមាជិកាឱ្យឃើញ និងកាន់តែយល់ច្បាស់ ពីបេសសកម្មរបស់សហគ្រិនជាស្រ្តី។ ក្រៅពីនេះផផងដែរ, សមិទ្ធិផលថ្មីមួយត្រូវបាន ប្រកាសជាផ្លូវការ នៃការចាប់ផ្តើមដំណើរការកម្មវិធី "WE FINANCIAL SUPPORT HUB" ថ្នាលហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រី ដើម្បីឆ្លើយតបនឹងការវិវត្តថ្មីៗនៅក្នុងសង្គម ដែលសហគ្រិនស្រ្តីកំពុងត្រូវការ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am