ទិន្នន័យ៖ ប៉ាគីស្ថាន ជាប់ជាប្រទេសដែលមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងឆ្នាំ២០២៥

2026/03/24 07:42:56 pm        108

របាយការណ៍ស្រាវជ្រាវដែលចេញផ្សាយនៅថ្ងៃអង្គារ (២៤ មីនា) នេះបង្ហាញថា ប៉ាគីស្ថានត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលមានផ្សែងអ័ព្ទពុលក្នុងបរិយាកាសខ្លាំងជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ ដោយមានកម្រិតកំហាប់ភាគល្អិតតូចៗដ៏គ្រោះថ្នាក់ ដែលគេហៅថាកំហាប់ភាគល្អិតនិចល PM2.5 ខ្ពស់ជាងកម្រិតដែលអង្គការសុខភាពពិភពលោក (WHO) បានណែនាំរហូតដល់ទៅ ១៣ ដង។

ស្ថាប័នត្រួតពិនិត្យគុណភាពខ្យល់របស់ស្វីស IQAir បានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា មានតែប្រទេសនិងដែនដីចំនួន ១៣ ប៉ុណ្ណោះ ដែលបានរក្សាកម្រិតមធ្យមនៃ PM2.5 ឱ្យស្ថិតក្នុងស្តង់ដារបស់ WHO ពោលគឺតិចជាង ៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប កាលពីឆ្នាំមុន ដែលចំនួននេះមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤។

សរុបមក មានប្រទេសនិងដែនដីចំនួន ១៣០ ក្នុងចំណោម ១៤៣ ដែលមិនអាចអនុវត្តតាមគោលការណ៍ណែនាំគុណភាពខ្យល់របស់ WHO។ បង់ក្លាដែស និងតាហ្ស៊ីគីស្ថាន ជាប់ចំណាត់ថ្នាក់ទី២ និងទី៣ រៀងគ្នាក្នុងបញ្ជីប្រទេសដែលមានការបំពុលខ្យល់ខ្លាំងបំផុត។ ចំណែកឯប្រទេសឆាដ ដែលតាមស្ថិតិ ជាប្រទេសមានផ្សែងអ័ព្ទពុលខ្លាំងបំផុតក្នុងឆ្នាំ២០២៤ បានធ្លាក់មកជាប់ចំណាត់ថ្នាក់ទី៤ ក្នុងឆ្នាំ ២០២៥ ប៉ុន្តែការធ្លាក់ចុះនៃកំហាប់ PM2.5 កាលពីឆ្នាំមុននេះ ទំនងជាមកពីការខ្វះចន្លោះនៃទិន្នន័យ។

របាយការណ៍បន្តថា ទីក្រុង Loni របស់ឥណ្ឌា គឺជាទីក្រុងដែលមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោកនៅឆ្នាំ២០២៥។ ជារួម មានតែ ១៤% ប៉ុណ្ណោះនៃទីក្រុងជុំវិញពិភពលោក ដែលសម្រេចតាមស្តង់ដា WHO ក្នុងឆ្នាំ២០២៥ ដែលចំនួននេះបានថយចុះពី ១៧% កាលពីឆ្នាំមុន ដោយសារតែបញ្ហាចំហេះព្រៃនៅកាណាដា បានធ្វើឱ្យកម្រិត PM2.5 កើនឡើងនៅទូទាំងសហរដ្ឋអាមេរិក និងរីករាលដាលដល់តំបន់អឺរ៉ុបផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm