ទិវាពិភពលោកកម្ចាត់​រោគរបេង៖ កម្ពុជា​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​លើការ​ប្រយុទ្ធ​នឹង​ជំងឺ​របេង

2026/03/24 07:43:49 pm        268

នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រារព្ធ ទិវា​ពិភព​លោក​កម្ចាត់​រោគ​របេង​ ក្រោមប្រធានបទ«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយ​ប្រទេ​ស​ជាតិ​ជំរុញដោយប្រជាជន» នៅក្នុងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (រាជ​ធានី​ភ្នំពេញ​) ខណៈកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈលើការប្រយុទ្ធនឹងជំងឺរបេង ដោយ​អត្រា​ស្លាប់​ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះពី ៨០ករណីក្នុងឆ្នាំ២០០០ មកត្រឹម ១៨​ករណី​នៅ​ឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៧៨%។

ទិវាពិភពលោកកំចាត់រោគរបេងឆ្នាំនេះធ្វើឡើងក្រោមអធិបតី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងអង្គ​ការ​សុខភាព​ពិភព​លោក​ប្រចាំប្រទេសកម្ពុជា,តំណាងស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា និងនាយក​ប្រតិបត្តិ​អង្គការ ​KHANA តំណាងអង្គការសង្គមស៊ីវិលជាច្រើនទៀត។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បាន​លើក​ឡើង​ថា កម្ពុជាយើងប្រារព្ធទិវានេះ លើកដំបូងនៅឆ្នាំ១៩៩៩ ហើយលើកនេះគឺជាឆ្នាំទី២៨ ហើយ​ដែលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល បាននឹង​កំពុង​រៀប​ចំ​ប្រារព្ធធ្វើទិវានេះ។ នៅឆ្នាំ២០២៤នៅទូទាំងសកលលោក មានអ្នកជំងឺរបេងថ្មី កើតមាន​ប្រមាណ​ចំនួន​ ១០លាន ៧សែននាក់ ក្នុងនោះមានតែ ៨លាន ៣សែន ករណីប៉ុណ្ណោះ ដែល​បាន​ស្រាវ​ជ្រាវរកឃើញ និងរាយការណ៍ទៅអង្គការសុខភាពពិភពលោក ដូចនេះនៅ​សល់​ជំងឺ​ប្រមាណ ​២លាន ៤សែននាក់ទៀត ពុំបានទទួលសេវាស្រាវជ្រាវ និងព្យាបាលនៅឡើយ។ លើស​ពី​នេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗ ប្រមាណជាង១លាននាក់។

លោក​បាន​បន្ថែមថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅព្រះរាជាណាចក្រកម្ពុជា ទទួលបាន​ជោគ​ជ័យ​គួរ​ជា​ទីមោទនៈ។ ជាក់ស្តែងតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ បង្ហាញ​ថា​អត្រា​ស្លាប់​ដោយ​សារជំ​ងឺរបេងនៅកម្ពុជា បានធ្លាក់ចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០,០០០​នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ករណីក្នុងចំណោម ប្រជាជន ១០០,០០០ នាក់ នៅ​ឆ្នាំ​២០២៤ ដែលស្មើ​នឹងការធ្លាក់ចុះ៧៨%។ ចំណែកឯអត្រាអាំងស៊ីដង់ រឺអត្រា កើត​ជំងឺ​រ​បេង​ករណី​ថ្មី​ ក៏បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មក​ត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២៤ ដែល​ស្មើ​នឹង​ការ​ធ្លាក់​ចុះ​៦៨%។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ថ្លែង​សារ​លិខិត​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ឱកាស​ប្រារព្ធ​ទិវា​ពិភពលោក កំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទ​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុងឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើង​ទាំង​អស់​គ្នា​អាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នា ត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និង​បង្កើន​ល្បឿន ​ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើន​ការ​ស្រាវ​ជ្រាវ ​និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm