Zinedine Zidane ព្រមព្រៀងផ្ទាល់មាត់ទទួលតំណែងដឹកនាំក្រុមជម្រើសជាតិបារាំងក្រោយ World Cup

2026/03/24 08:03:09 pm        149

អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane នឹងបន្តតំណែងពីលោក Didier Deschamps ក្នុងការដឹកនាំក្រុមជម្រើសជាតិបារាំង បន្ទាប់ពីលោក Zidane បានព្រមព្រៀងផ្ទាល់មាត់ជាមួយសហព័ន្ធបាល់ទាត់បារាំង FFF ដើម្បីទទួលតំណែងនេះក្រោយចប់ World Cup។

ដំណឹងនេះត្រូវបានបង្ហើបដោយប្រធានសហព័ន្ធបាល់ទាត់បារាំងលោក Philippe Diallo ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន Le Figaro។

 ស្ថិតក្នុងវ័យ ៥៣ ឆ្នាំ Zidane ត្រូវរង់ចាំមិត្តរួមក្រុមដែលឈ្នះជើងឯក World Cup 1998 ជាមួយគ្នាចាកចេញ ក្រោយដឹកនាំក្រុមបារាំង ១៤ ឆ្នាំជាមួយនឹងភាគជោគជ័យ។

Didier Deschamps បានទទួលតំណែងដឹកនាំក្រុមបារាំងនៅឆ្នាំ​ ២០១២ ជាមួយសមិទ្ធផលរយៈពេល ១៤ ឆ្នាំនេះរួមមានឈ្នះជើងឯក World Cup 2018 នៅទឹកដីរុស្ស៊ី ឈ្នះជើងឯក Nations League រដូវកាល ២០២០-២១ លេខបីនៅរដូវកាល ២០២៤-២៥ និងជើងឯករងបាល់ទាត់អឺរ៉ុបឆ្នាំ ២០១៦។

ចំណែកលោក Zinedine Zidane ក៏មានប្រវត្តិជោគជ័យមិនធម្មតាដែរ តែជាមួយក្លិបអាជីព។

Zidane បានដឹកនាំ Real Madrid ពីរលើក លើកទីមួយឆ្នាំ ២០១៦ ដល់ ២០១៨ និងលើកទីពីរឆ្នាំ ២០១៩ ដល់ ២០២១។

សមិទ្ធផលវិញ ឈ្នះជើងឯក La Liga ពីរលើក UEFA Champions League បីលើក UEFA Super Cup ពីរលើក និង FIFA Club World Cup ពីរលើក៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        70
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        278
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm