យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ និង ២៥នាក់ ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូន ដែលកំណត់គោលដៅលើសង្កាត់លំនៅឋាន នៅក្នុងទីក្រុង Lagawa នៃរដ្ឋ Kordofan ខាងលិច ភាគខាងត្បូងប្រទេសស៊ូដង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងគាំទ្ររហ័ស (RSF) និងសាក្សីដែលបានឃើញផ្ទាល់ភ្នែកម្នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ កងកម្លាំងគាំទ្ររហ័ស (RSF) បាននិយាយថា៖«ការវាយប្រហារជាប្រព័ន្ធទាំងនេះ ទៅលើមន្ទីរពេទ្យ ទីផ្សារ និងតំបន់លំនៅឋាន នៅក្នុងទីក្រុងជាច្រើន នៅក្នុងតំបន់ Kordofan និង Darfur ដោយប្រើដ្រូន គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងជាក់ស្តែងលើច្បាប់មនុស្សធម៌អន្តរជាតិ ដែលហាមឃាត់ការកំណត់គោលដៅលើជនស៊ីវិល និងវត្ថុស៊ីវិល»។
RSF បានអំពាវនាវឲ្យមានការស៊ើបអង្កេតអន្តរជាតិឯករាជ្យមួយ ដើម្បីចាប់អ្នកទទួលខុសត្រូវ ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកម្នាក់នៅក្នុងទីក្រុង បានប្រាប់សារព័ត៌មានស៊ីនហួថា៖«នៅព្រឹកព្រលឹមថ្ងៃចន្ទ យើងបានឮសំឡេងផ្ទុះខ្លាំងៗ បន្ទាប់មកមានផ្សែងខ្មួលខ្មាញ់ហុយចេញពីសង្កាត់ជាច្រើន នៅកណ្តាលទីក្រុង Lagawa»៕