ប្រភព៖ ក្រុមហ៊ួទីបដិសេធរបាយការណ៍ដែលថា ខ្លួនចូលរួមជាមួយអ៊ីរ៉ង់ក្នុងសង្គ្រាមមជ្ឈិមបូព៌ា

2026/03/24 09:17:44 pm        67

ប្រភពមួយនៅក្នុងចលនានេះ បានប្រាប់សារព័ត៌មានន TASS កាលពីថ្ងៃចន្ទថា ចលនាឧទ្ទាម Ansar Allah (ក្រុមហ៊ួទី) នៅប្រទេសយេម៉ែន មិនដែលចេញសេចក្តីថ្លែងការណ៍ផ្លូវការទាក់ទងនឹងចេតនារបស់ខ្លួន ក្នុងការបើកការវាយប្រហារលើនាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រក្រហម ដើម្បីគាំទ្រអ៊ីរ៉ង់នោះទេ។ 

ប្រភពរបស់ទីភ្នាក់ងារនេះ បាននិយាយជាការឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន TASS ដើម្បីធ្វើអត្ថាធិប្បាយលើព័ត៌មានដែលទើបតែចែកចាយថ្មីៗនេះ នៅលើវេទិកាបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលក្រុមហ៊ួទីបានប្រកាសជាផ្លូវការថា ពួកគេកំពុងចូលរួមក្នុងសង្គ្រាម ដើម្បីគាំទ្រអ៊ីរ៉ង់ និងធ្វើការវាយប្រហារលើនាវាចម្បាំងអាមេរិក នៅក្នុងសមុទ្រក្រហម។

ប្រភពបានបន្ថែមថា ការបោះពុម្ពផ្សាយបែបនេះ គឺជារឿងមិនពិត។

នៅថ្ងៃទី ១៤ ខែមីនា សមាជិកម្នាក់នៃការិយាល័យនយោបាយរបស់ចលនា Ansar Allah គឺលោក Mohammed al-Bukheiti បាននិយាយថា ចលនានេះ បានបង្កើតការសម្របសម្រួលជាមួយទីក្រុងតេអេរ៉ង់ ហើយការសម្រេចចិត្តលើការគាំទ្រផ្នែកយោធាដែលអាចធ្វើទៅបានសម្រាប់អ៊ីរ៉ង់ នឹងត្រូវបានប្រកាសនៅពេលវេលាសមស្របមួយ។

នៅថ្ងៃទី ១៥ ខែមីនា សមាជិកម្នាក់នៃក្រុមយោធាដែលបង្កើតឡើងដោយក្រុមហ៊ួទី គឺលោក Abed al-Thawr បានចេញការគំរាមកំហែងថា ប្រសិនបើការសម្រេចចិត្តមួយ ត្រូវបានធ្វើឡើង ដើម្បីធ្វើអន្តរាគមន៍ វិធានការចម្បងអាចជាការប្រកាសជាផ្លូវការអំពីការបិទផ្លូវទឹករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក៏ដូចជាការបិទច្រកសមុទ្រ Bab el-Mandeb ទាំងស្រុងសម្រាប់នាវាទាំងអស់ដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm