មន្ត្រីមូលដ្ឋានម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃចន្ទថា មនុស្សជាង ១.៣០០នាក់ បានស្លាប់ដោយសារភាពអត់ឃ្លាន នៅក្នុងជំរំជនភៀសខ្លួន នៅក្នុងតំបន់ Tigray ដែលអស្ថិរភាពនៃប្រទេសអេត្យូពីក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។

យោងតាមការប៉ាន់ស្មានរបស់សហភាពអាហ្វ្រិក សង្គ្រាមស៊ីវិលរវាងរដ្ឋាភិបាលសហព័ន្ធ និងកងកម្លាំងមកពីតំបន់ Tigray ភាគខាងជើង ក្នុងឆ្នាំ ២០២០-២០២២ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០០.០០០នាក់។
មនុស្សប្រហែលមួយលាននាក់ នៅតែបន្តជ្រកកោននៅក្នុងជំរំជនភៀសខ្លួន។

លោក Gebreselassie Tareke ប្រធានការិយាល័យសង្គមកិច្ចនៃតំបន់ Tigray បានប្រាប់សារព័ត៌មាន AFP ថា៖«ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ មនុស្ស ១.៣០៩នាក់ បានស្លាប់ ដោយសារភាពស្រេកឃ្លាន និងកង្វះថ្នាំពេទ្យ នៅក្នុងជំរំ (ជនភៀសខ្លួនក្នុងស្រុក) នៅជុំវិញតំបន់ Tigray។
លោក Gebreselassie បាននិយាយថា៖«ស្ថានភាពកាន់តែអាក្រក់ឡើងៗ យើងមិនទទួលបានជំនួយគ្រប់គ្រាន់ពីរដ្ឋាភិបាលសហព័ន្ធទេ ហើយអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ កំពុងកាត់បន្ថយជំនួយរបស់ពួកគេ»។
ទីក្រុងអាឌីស អាបេបា បានកាត់ផ្តាច់មូលនិធិដល់តំបន់ Tigray កាលពីប៉ុន្មានខែកន្លងមកនេះ ខណៈដែលភាពតានតឹងនយោបាយ បានកើនឡើង៕