ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen នៅថ្ងៃអង្គារនេះ បានអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់នូវអរិភាព នៅមជ្ឈិមបូព៌ា ដោយពិពណ៌នាអំពីស្ថានភាព «ដ៏សំខាន់» សម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ថាមពលទូទាំងពិភពលោក។

លោកស្រី von der Leyen បាននិយាយរួមជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese នៅទីក្រុង កង់បេរ៉ាថា៖«យើងទាំងអស់គ្នា មានអារម្មណ៍ថា មានផលប៉ះពាល់ដល់តម្លៃឧស្ម័ន និងប្រេងលើអាជីវកម្ម និងសង្គមរបស់យើង»។
លោកស្រីបានបន្ថែមថា៖«វាមានសារៈសំខាន់បំផុតដែលយើងឈានដល់ដំណោះស្រាយដែលត្រូវបានចរចា ហើយដំណោះស្រាយនេះ បញ្ចប់អរិភាពដែលយើងឃើញនៅមជ្ឈិមបូព៌ា»៕
