អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ឥឡូវនេះ ស្មើនឹងប្រគល់ច្រកហ័រមូស ទៅឱ្យសត្រូវ

2026/03/24 09:42:17 pm        109

អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក ក្នុងអាណត្តិទីមួយរបស់លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (២៣ មីនា) ថា ប្រសិនបើអាមេរិក បញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់នៅពេលនេះ គឺប្រៀបបាននឹងការប្រគល់ការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាចំណុចយុទ្ធសាស្ត្រដឹកជញ្ជូនថាមពលដ៏សំខាន់ ទៅឱ្យទីក្រុងតេអេរ៉ង់ទាំងស្រុង។

ការវាយតម្លៃរបស់លោក Jim Mattis ធ្វើឡើងបន្ទាប់ពីលោក Trump បានប្រកាសផ្អាកវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ រយៈពេល ៥ ថ្ងៃ ខណៈប្រតិបត្តិការយោធារួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៤ គិតចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈមក។ ការសងសឹករបស់អ៊ីរ៉ង់ បានបង្ខំឱ្យបិទច្រកសមុទ្រហ័រមូស ជាទីដែលការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់ពិភពលោកចំនួន ២០% ឆ្លងកាត់ពីមជ្ឈិមបូព៌ា ទៅកាន់ទីផ្សារអន្តរជាតិ។

លោក Mattis បានលើកឡើងក្នុងសន្និសីទមួយថា៖ «នៅពេលនេះ ប្រសិនបើអាមេរិកប្រកាសជ័យជម្នះ អ៊ីរ៉ង់នឹងនិយាយថា ពួកគេគឺជាម្ចាស់កម្មសិទ្ធិលើច្រកសមុទ្រហ័រមូស។ បន្ទាប់មក គ្រប់គ្នានឹងឃើញមានការយកពន្ធលើរាល់នាវាដែលឆ្លងកាត់ទីនោះ»។ លោកបន្ថែមថា៖ ទោះបីជាមានការផ្អាកវាយប្រហារក៏ដោយ ក៏ការស្វែងរកដំណោះស្រាយល្អមួយពីអាមេរិក ឬអ៊ីរ៉ង់ មិនមែនជារឿងងាយនោះទេ»។

របាយការណ៍និយាយថា នាយកប្រតិបត្តិក្រុមហ៊ុនប្រេងមួយចំនួនបានចាប់ផ្តើមមានគំនិតឱ្យអាមេរិក បង្កើតវត្តមានយោធាអចិន្ត្រៃយ៍នៅច្រកសមុទ្រហ័រមូស ដើម្បីលុបបំបាត់សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើនាវាដឹកប្រេង ប៉ុន្តែពួកគេភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោក Trump បង្ហើបពីការចាប់ផ្តើមចរចាជាមួយរបបដឹកនាំអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm