មនុស្ស ២នាក់ស្លាប់ និង ១០នាក់ រងរបួស ក្រោយហេតុការណ៍ផ្ទុះលើអគារស្នាក់នៅក្នុងតំបន់គ្រីមៀ

2026/03/24 09:44:38 pm        100

អភិបាលតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៊ីលោក Mikhail Razvozhayev និយាយនៅថ្ងៃអង្គារនេះថា មនុស្ស ២នាក់ បានស្លាប់ និងមនុស្សយ៉ាងហោច ១០នាក់ផ្សេងទៀត រងរបួស ក្រោយហេតុការណ៍ផ្ទុះក្នុងអគារស្នាក់នៅ ស្ថិតក្នុងទីក្រុងកំពង់ផែ Sevastopol ។ មូលហេតុបណ្តាលឲ្យមានហេតុការណ៍ផ្ទុះកើតឡើង គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេ ។

រូបភាពវីដេអូឃ្លីបចុះផ្សាយដោយក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី ឃើញអគារបាក់មួយផ្នែក រថយន្តរងការឆាបឆេះ ហើយបង្អួចបែកបាក់ ។

លោក Razvozhayev និយាយថា ប្លុកអគារផ្ទះល្វែងជិតគ្នា ៣ខ្នង រងការខូចខាតផងដែរ ហើយអ្នកស្រុក ត្រូវបានជម្លៀសចេញ ។

លោកបន្តថា ក្រុមអាជ្ញាធរ ច្រានចោលចំពោះទស្សនៈថា វាគឺជាករណីផ្ទុះហ្គាសនៅក្នុងអគារផ្ទះល្វែងមួយខ្នង ។

ខណៈពេលនោះដែរ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីនិយាយថា វាគឺជាករណីឧក្រិដ្ឋកម្ម ប៉ុន្តែពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតពីឧបទ្ទេវហេតុមួយនេះឡើយ ។

សូមបញ្ជាក់ថា រុស្ស៊ី បានដាក់បញ្ចូលតំបន់គ្រីមៀជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ហើយបច្ចុប្បន្នពួកគេចាត់ទុកឧបទ្វីបនៅក្នុងសមុទ្រខ្មៅមួយនេះ ថាជាផ្នែកដ៏សំខាន់មួយនៃទឹកដីរបស់ខ្លួន បើទោះបីជាប្រទេសភាគច្រើននៅលើពិភពលោក ចាត់ទុកដែនដីមួយនេះ ថាជាផ្នែកមួយរបស់អ៊ុយក្រែនក៏ដោយ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm