កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ផ្អែក​ចំណេះ​ដឹង និងនវានុវត្តន៍

2026/03/24 09:44:45 pm        180

កម្ពុជា-សិង្ហបុរី សហការរៀបចំសិក្ខាសាលា ស្តីពីការចុះបញ្ជីប្រកាសនីយប័ត្រតក្កកម្ម គំនូរ​ឧស្សាហ​កម្ម និងការចុះបញ្ជីកម្មសិទ្ធិបញ្ញា សិង្ហបុរី និងការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា ដើម្បី​លើក​កម្ពស់​ការ​ចុះបញ្ជី និងការការពារកម្មសិទ្ធិឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង​ក្នុង​សិក្ខា​សាលា​ស្តីពី​ការ​ចុះ​បញ្ជី​ប្រកាស​នីយប័ត្រ​តក្កកម្ម គំនូរឧស្សាហកម្ម និងការចុះបញ្ជីកម្មសិទ្ធិបញ្ញាសិង្ហបុរី និងការប្រើ ប្រាស់​កម្ម​វិធី​បច្ចេក​វិទ្យា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះថា កម្មសិទ្ធិឧស្សាហកម្ម​ជា​ផ្នែក​មួយ​ដ៏​មាន​សារៈ​សំខាន់​ សម្រាប់ជំរុញការធ្វើ ពាណិជ្ជកម្ម ការជំរុញឲ្យមានការច្នៃប្រឌិត និងបង្កើត​ផលិត​កម្ម​ឧស្សាហ​កម្ម​ថ្មីៗ ជំរុញការប្រកួតប្រជែងទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ និងធ្វើឱ្យ​កាន់​តែ​រីក​ចម្រើន និងធានាបាននូវការការពារកម្មសិទ្ធិ ស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ។

ឯកឧត្តមបន្ថែមថា ចំពោះប្រព័ន្ធនៃការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ជាមូលដ្ឋាន​គ្រឹះ​មួយ​ដ៏​សំខាន់​ផ្ដល់​ភាព​កក់​ក្តៅ និងទំនុកយ៉ាង រឹងមាំដល់សហគ្រាសធុនតូច និងមធ្យម និងអ្នកច្នៃម៉ូដទាំងអស់ ដែល​បានប្រើប្រាស់បញ្ញា និងទេពកោសល្យផ្ទាល់ខ្លួន ដើម្បីច្នៃប្រឌិត បង្កើតនូវផលិតផលថ្មីៗ ក្នុង​ការ​ប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងប្រទេស តំបន់ និងអន្តរជាតិ ជៀសវាង​ការលួច​ក្លែង​បន្លំ​ផលិ​តផ​ល ដែលបានចុះបញ្ជីការពារកម្មសិទ្ធិបញ្ញារួចហើយ។ សិក្ខាសាលា​នេះមា​ន​គោល​បំណង​លើក​កម្ពស់​ការប្រើប្រាស់ប្រព័ន្ធចុះបញ្ជីអេឡិចត្រូនិក (E-filing) ដើម្បីកាត់បន្ថយពេលវេលា និង​ចំណាយ, ចែករំលែកបទពិសោធន៍ល្អពីសិង្ហបុរី ក្នុងការការពារនិងគ្រប់គ្រងកម្មសិទ្ធិបញ្ញា តាម ស្តង់​ដាអ​ន្តរជាតិ, និងពង្រឹងការយល់ដឹងរបស់អាជីវកម្ម និងនវានុវត្តន៍ករ ក្នុងការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​។

លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសពេញហឫទ័យប៉ែន លើកឡើងថា ជុំវិញកា​រ​ចុះ​បញ្ជី​ប្រកាស​នីយប័ត្រ​តក្កកម្មនេះពិតជាមាន សារៈសំខាន់ណាស់ សម្រាប់អ្នកអាជីវកម្ម ដើម្បីរក្សា​នូវ​កម្ម​សិទ្ធ​បញ្ហា​របស់​ខ្លួន ចៀសវាងការលួចបន្លំនូវគំនូរឧស្សាហកម្មផ្សេងៗ ក្នុងគោល ដៅជំរុញ​ដល់​បរិយា​កាស​ធ្វើធុ​រកិច្ច និងការច្នៃប្រឌិត ឱ្យមានភាពប្រកួតប្រជែងស្មើភាពគ្នា។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍​បានបញ្ជាក់ថា កម្មសិទ្ធិ បញ្ញាគឺជាឆ្អឹងខ្នងនៃនវានុវត្តន៍ និងការប្រកួតប្រជែងសេដ្ឋកិច្ច ហើយ​កិច្ចសហប្រតិបត្តិការជាមួយ IPOS នឹងជួយជំរុញកម្ពុជាទៅរកសេដ្ឋ កិច្ចផ្អែក​លើ​ចំណេះ​ដឹង​។ កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជួយសម្រួលដល់ធុរកិច្ចសិង្ហបុរីនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ​ថែម​ទាំង​ពង្រឹង ប្រព័ន្ធការពារកម្មសិទ្ធិបញ្ញា បង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិ គាំទ្រការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ប្រកបដោយនវានុវត្តន៍ និងភាពប្រកួតប្រជែង។ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៥ ទទួលលទ្ធ​ផល​សំខាន់​ៗ​រួម​មាន​៖ ការចុះអនុស្សរណៈនៃការ យោគយល់ ស្តីពីកម្មសិទ្ធិឧស្សាហកម្ម (២០១៥), ការ​បន្ត​សុពល​ភាព​ការចុះអនុស្សរណៈនៃការយោគយល់ជាបន្តបន្ទាប់ (២០២០–២០២៥ និង ២០២៥–​២០៣០), ការទទួលស្គាល់ទៅវិញទៅមកលើប្រកាសនីយបត្រតក្កកម្ម និងគំនូរ​ឧស្សាហ​កម្ម, ការជ្រើសរើស IPOS ជាអាជ្ញាធរពិនិត្យ និងស្រាវជ្រាវ និងការកសាង​សមត្ថ​ភាព​មន្ត្រី​តាម​រយៈកម្មវិធីបណ្តុះបណ្តាលជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm